ភ្នំពេញ÷ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចឱ្យផ្អាកការកម្មវិធីប្រគំតន្រ្តីនៅតាមទីធ្លាសាធារណៈ ដែលមានមនុស្សច្រើនកុះករ នៅទូទាំងប្រទេស ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៅជំងឺកូវីដ១៩។
ដោយឡែកនៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រកាសបិទបន្ថែមរួមមាន៖ KTV ក្លឹបកំសាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល៕