ទាន់ហេតុការណ៍
ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.. - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា

ឯកឧត្តម សាយ សំអាល់ អញ្ជើញផ្សព្វផ្សាយទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រង

ភ្នំពេញ​៖​ ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ដែលអ្នកជំនាញបានសិក្សានិងស្រាវជ្រាវចងក្រងត្រូវបានផ្សព្វផ្សាយជូនដល់ស្ថាប័នអង្គភាពពាក់ព័ន្ធនានាក្នុងគោលបំណងដើម្បីជម្រាបជូនពីទិន្នន័យលម្អិតនៃការប្រើប្រាស់ដីនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែមដើម្បីធ្វើឱ្យទិន្នន័យដែលប្រមូលបានកាន់តែមានភាពត្រឹមត្រូវកាន់តែខ្លាំង និងបម្រើផលប្រយោជន៍ដល់កម្ពុជាក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរបស់ខ្លួន។

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងសិក្ខាសាលាមួយដែលបានរៀបចំនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ ព្រឹទ្ធសភានិងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ នេះគឺបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជាដោយចែកចេញជា ២១ ប្រភេទដូចជាផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស្វាយចន្ទី ការបែងចែកប្រភេទព្រៃ និងដីដំណាំផ្សេងៗទៀត។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា ការសិក្សាលើទិន្នន័យនៃការប្រើប្រាស់ដីនេះគឺដើម្បីដឹងឱ្យបានច្បាស់លាស់ពីកម្រិតនៃការប្រើប្រាស់ដីនៅកម្ពុជាដែលនឹងមានសារៈប្រយោជន៍លើការរៀបចំផែនការយុទ្ធសាស្ត្រនានា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានប្រកាសថានឹងផ្តល់ទិន្នន័យស្រាវជ្រាវបាននេះជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីបម្រើជាឧត្តមប្រយោជន៍សម្រាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងវិស័យពាក់ព័ន្ធនានា៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!