ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោមបានអំពាវនាវអាជ្ញាធរខេត្តយកចិត្តទុកដាក់ឃោសនា វិធានការការពារជំងឺ COVID-19 ដល់ពលរដ្ឋមកពីក្រៅប្រទេស!!!

បន្ទាយមានជ័យ÷សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវឱ្យអាជ្ញាធរដែនដី ជាពិសេសលោកអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើការងារឃោសនា អប់រំ ផ្សព្វផ្សាយអំពីវិធានការការទប់ស្កាត់ ការពារ និងបង្ការវីរុស COVID-19 នៅចំណុចគោលដៅដែលក្តៅ ដល់បងប្អូនច្រើនមកពីក្រៅ មករស់នៅតាមភូមិ ឃុំរបស់ខ្លួននោះ។

ការអំពាវនាវបែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញចុះត្រួតពិនិត្យមើលស្ថានភាពច្រកព្រំដែន អន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ អមដំណើរដោយលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តឧត្តរមានជ័យ និងថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូបទៀត។

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវយ៉ាងដូច្នេះថា៖ «អាជ្ញាធរមូលដ្ឋាននីមួយៗ ត្រូវក្តាប់តួលេខឱ្យបានកន្លែងស្នាក់នៅ របស់បងប្អូនពលករ ដែលទើបនឹងវិលចូលមកផ្ទះសំបែងវិញនេះ។ ជាមួយគ្នានោះសម្តេច បានស្នើរដល់លោកអភិបាលរាជធានី ខេត្តទាំងអស់ សូមឱ្យយកចិត្តទុកដាក់ធ្វើការអប់រំ ឃោសនា ផ្សព្វផ្សាយនៅចំណុចក្តៅ (គោលដៅដែលក្តៅ) មានន័យថាមានបងប្អូនច្រើន មកពីក្រៅ មករស់នៅក្នុងភូមិរបស់ខ្លួនវិញ និយាយរួមគឺចាប់ពីមួយនាក់ឡើងទៅ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «មនុស្សម្នាក់អាចចម្លងបានយ៉ាងតិច ៥នាក់ បើសិនអ្នកនោះមានផ្ទុកជំងឺ COVID-19។ ហើយចាប់ពី១នាក់ ឡើងទៅ គឺជាចំណុចក្តៅហើយ មិនចាំបាច់ដល់២នាក់នោះទេ បើម្នាក់អាចចម្លងបាន៥នាក់នោះ ចុះ៥នាក់ បន្តចម្លងតទៀត តើយើងគុណទៅឃើញប៉ុន្មាន? សម្រាប់យើងបើមានម្នាក់មានជំងឺនឹង ទៅកន្លែងណាមួយ ភូមិណាមួយ ឃុំណាមួយ យើងចាត់ទុកកន្លែងនោះជាគោលដៅក្តៅ ចឹងហើយត្រូវចាក់ផ្សាយសារអប់រំចុះឡើងៗ ឱ្យបានច្រើន។

សម្តេចក្រឡាហោម ស ខេង បានបបន្ថែមទៀតថា «រហូតមកដល់ថ្ងៃនេះ យើងមិនទាន់មានអ្នកផ្ទុកជំងឺ COVID-19 ច្រើនរហូតរកកន្លែងដាក់ ពុំបាននោះទេ? ព្រោះពលករដែលមកនេះ យើងមិនអាចទុកគាត់រហូត១៤ថ្ងៃ បានអោយទៅនោះទេ ពេលដែលយើងពិនិត្យឆែកហើយ ឃើញធម្មតា គឺយើងឱ្យទៅហើយ ប៉ុន្តែពេលគាត់ទៅដល់មូលដ្ឋាន គឺយើងត្រូវឱ្យគាត់នៅដាច់ដោយឡែក ដោយមិនអោយគាត់ដើរទៅណាទេ?។ ត្រូវកត់ត្រាអត្តសញ្ញាណគោលដៅស្រុក ភូមិកំណើតដែលគាត់ស្នាក់នៅ ដើម្បីឱ្យទៅខេត្តខាងក្រោយ។

ជាមួយគ្នានោះ សម្តេចបានធ្វើការសំណូមពរដល់សមត្ថកិច្ចប្រចាំការនៅច្រកព្រំដែន ត្រូវទទួលស្វាគមន៍ពលករខ្មែរ ដែលបន្តមកស្រុកវិញឱ្យបានល្អ ទោះបីម្នាក់ ឬរាប់ពាន់នាក់ក៏ដោយ ហើយបើទោះបីផុតឱសានវាទប្រទេសគេក៏ដោយ។ សូមបញ្ជាក់ថា ស្ថានភាពច្រកព្រំដែនអន្តរជាតិអូរស្មាច់ នៅថ្ងៃនេះ បើទោះបីបានបិទមិនឱ្យមនុស្សចេញចូលក៏ដោយ តែចំពោះរថយន្តដឹកទំនិញនៅតែបន្តសកម្មភាពធម្មតា៕

 

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!