រាជធានីភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យលោកផ្កាយពីរ ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលមានរឿងអាស្រូវស្នេហាជាមួយស្ត្រីលក់ផលិតផលតាមអនឡាញ កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ធ្វើរបាយការណ៍បកស្រាយរឿងនេះ ។
ខណៈពេលរឿងអាស្រូវរបស់លោកផ្កាយពីរ ពិត បញ្ញា បានផ្ទុះឡើង គឺមានក្រុមកូនចៅរបស់គាត់បានដើរបិទប្រព័ន្ធផ្សព្វផ្សាយធំៗមួយចំនួនមិនឲ្យផ្សាយរឿងនេះបន្តទៀតទេ។ មជ្ឈដ្ឋានទូទៅកំពុងតែរង់ចាំមើលចំណាត់របស់លោកនាយឧត្តមសេនីយ៍ នេត សាវឿន នឹងចាត់វិធានការបែបណាទៅលើលោកផ្កាយពីរ ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនគរបាលជាតិ។
ស្ត្រីអ្នកលក់ផលិតផលតតាមអនឡាញ ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “Maliza Em” លាតត្រដាងរឿងអាស្រូវស្នេហាត្រីកោណជាមួយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ ដែលធ្វើឲ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ។
ស្ត្រីរូបនេះ បានឡាយវីដេអូនិយាយទាំងការឈឺចាប់ និងទាំងទឹកភ្នែក ដោយសារតែលោកផ្កាយពីរបានរួមរស់ជាមួយរូបនាងហើយ បានលួចទៅមានទំនាក់ទំនងស្នេហាជាមួយប្អូនស្រីរបស់នាង។
ស្ត្រីរូបនោះបញ្ជាក់ថា នាងនិងលោកផ្កាយពីរ ពិត បញ្ញា មានទំនាក់ស្នេហាជាមួយនាងដូចជាប្តីប្រពន្ធរយៈពេលជាង ១២ឆ្នាំ ។ ហើយក្រោយមកលោកផ្កាយពីរមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយប្អូស្រីរបស់ខ្លួន ត្រូវបាននាងតាមទាន់នៅសណ្ឋាគាមួយកន្លែងបន្ទាប់ពីនាងមានការសង្ស័យនិងតាមដានជាយូរមកហើយនោះ ។
យោងតាមខ្លឹមសារនៃការឡាយវីដេអូរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Maliza Em បានឡាយជេរនូវពាក្យពេចន៍អសុរសពិបាកស្ដាប់មែនទែន ដោយនាងបានបញ្ជាក់ថា លោកម្នាក់នេះស៊ីទាំងបងស៊ីទាំងប្អូន ពិតជាថោកទាបខ្លាំងណាស់ តែលោកម្នាក់នេះខំធ្វើចរិតថ្លៃថ្នូរឲ្យគេមើលមកថាខ្លួនថ្លៃថ្នូរ។
នាងថា កន្លងមកនាងសង្ស័យរឿងនេះយូរដែរមកហើយតែនាងគិតថាវាមិនអាចទៅរួចទេទើបនាងចេះតែធ្វើធម្មតាៗទៅ ប៉ុន្ដែយោងតាមអាកប្បកិរិយានិងពាក្យសម្ដីរបស់អ្នកទាំងពីរគឺប្អូនស្រីបង្កើតរបស់នាងនិងប្ដីរបស់នាងចេះតែធ្វើឲ្យនាងសង្ស័យជាបន្ដបន្ទាប់ ដូចជាមានពេលខ្លះប្អូនស្រីនាងភ្លាត់មាត់ហៅបុរសជាបងថ្លៃថាជាប្ដីជាដើម ។
នាងបន្ដទៀតថា ប្អូនស្រីរបស់នាងជាមនុស្សដើរលេងយប់ច្រើនណាស់ មានសង្សារក៏ច្រើនដែរមិនដែលជាប់លាប់នោះទេ មិនគួណាប្ដីរបស់នាងទៅប្រឡូកប្រឡាក់ជាមួយនាងបែបនេះសោះ។ នាងថាមិនចង់យកប្អូននាងមកនៅផ្ទះជាមួយទេ តែដោយសារនាងអាណិតប្អូនទើបយកមឲ្យនៅជាមួយ មិនគួមានរឿងអីចឹងកើតឡើងមកលើនាងឡើយ ។
ចំពោះការចោទប្រកាន់ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងនគរបាលរាជធានីភ្នំពេញ មិនអាចសុំការទំនាក់ទំនងបំភ្លឺបានទេ នៅព្រឺកថ្ងៃអាទិត្យនេះ ដោយទូរស័ព្ទមិនអាចទាក់ទងបាន ។
សូមជម្រាបថា គណនីហ្វេសប៊ុកឈ្មោះ Maliza Em គឺឈ្មោះពិត ឯម សុខហេង បានរួមរស់នៅជាមួយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ជាប្តីប្រពន្ធ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ។ ហើយការរស់នៅជាមួយគ្នាមួយរយៈកន្លងមកនេះ មិនមានភាពចុះសម្រុងនិងគ្នា។
ហើយភាគីទាំងពីរក៏បានធ្វើកិច្ចព្រមព្រៀងបញ្ឈប់ការរស់នៅជាមួយគ្នាថែមទៀយតផង។ ហើយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា បានប្រគល់លុយ ១ម៉ឺនដុល្លារអាមេរិក ជូនអ្នកស្រី ឯម សុខហេង ដើម្បីយកទៅប្រកបមុខរបរ។ ហើយអ្នកស្រី ឯម សុខហេង បានសន្យាថា មិនប្តឹងទាមទារ ឬទូរស័ព្ទទាមទាររំខានដូចមុនៗទៀតឡើយ។
លើសពីនេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ក៏បានយល់ព្រមប្រគល់រថយន្តមួយគ្រឿងម៉ាក Rang Rover សេរីឆ្នាំ២០១៣ ពណ៌ស ឲ្យទៅអ្នកស្រី ឯម សុខហេង ថែមទៀតផង និងបានផ្តល់លុយអាហារកិច្ចចិញ្ចឹមកូន ៥០០ដុល្លារអាមេរិកក្នុងមួយខែ (នេះបើយោងតាមកិច្ចព្រមព្រមបញ្ចប់វិវាទ និងកិច្ចព្រមព្រៀងបញ្ឈប់ការរស់នៅជាមួយគ្នារវាងលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងអ្នកស្រី ឯម សុខហេង) ៕