ខេត្តកំពត+ ដឹកនាំដោយលោកជំទាវលាងហៃជាវតាយអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាដែលមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវលោកលោកស្រីសមាជិកសមាជិកាគណៈកម្មាធិការសាខាអនុសាខាយុវជនកាកបាទក្រហមកម្ពុជានិងអ្នកស្ម័គ្រចិត្ត មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ចំនួន១៧៣នាក់មកពីស្រុកទឹកឈូនិងក្រុងកំពតដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
នាឱកាសនេះលោកជំទាវបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺជនងាយរងគ្រោះនិងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ពណ៌សម្បុរឬនិន្នាការនយោបាយអ្វីឡើយនិងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អរស់នៅស្អាតហូបស្អាតផឹកស្អាត។
អំណោយផ្តល់ជូនក្នុងម្នាក់ៗរួមមាន៖អង្ករ២៥គីឡូក្រាមមី១កេសទឹកស៊ីអ៊ីវ១យួរទឹកដោះគោខាប់២កំប៉ុងទឹកដោះគោឆៅ១ឡូស្ករស១គីឡូក្រាមអាវយឺត១កញ្ចប់និងថវិកា២ម៉ឺនរៀល។តមកគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានបន្តចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលមកពីបណ្តាក្រុង–ស្រុកទាំង៨នៃខេត្តកំពតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពតនិងបានឧបត្ថម្ភស្ករសរទឹកដោះគោនិងថវិកាមួយចំនួនផងដែរ៕