ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

តេីមានយុត្តិធម៏ចំពោះ លោក គឹម សោភ័ណ្ឌ ដែរឬទេរឿងទំនាស់ដីធ្លី រវាង លោក អេង សុខហេង ចោទប្រកាន់លោកថា បិតផ្លូវប្រជាពលរដ្ធ!!!!

 

(កំពត)÷ថ្មីៗនេះ លោក.គឹម សោភ័ណ្ឌ កន្លងមករូបលោកអះអាងថា ជាជនរងគ្រោះដោយសារបណ្តាញសារព័ត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយថា រូបលោកបិទផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋនោះ ជាក់ស្តែងកាលពីថ្ងៃទី២៦ មីនា ឆ្នាំ ២០២០ ម្សិលមិញនេះ លោក គឹម សោភ័ណ្ឌ បានបង្ហាញអំពីទីតាំងទំនាស់ដីរបស់លោកផ្ទាល់ជាមួយរូបលោក អេង សុខហេង ដែលជាដើមចម នៃការដែលប្រព័ន្ធសារព័ត៌មាន ផ្សព្វផ្សាយខុសពីការពិត ។

លោកបានអះអាងថា រូបលោកមិនបានបិទផ្លូវម្តងណាដូចទៅនឹងការផ្សាយចោទប្រកាន់នោះទេ អ្វីដែលជាដើម ហេតុ គឺក្រុមបុគ្គលពុករលួយមួយក្រុមបានទិញដីទំហុំ ពីរពាន់ប្រាំមួយរយហាសិបម៉ែត្រការ៉េ នៅពីក្រោយដីរបស់ លោក ដែលក្រុមនោះមានបំណងពុះដីឡូតិ៍លក់ដូចគ្នា ។

វាមិនសមហេតុផលសោះ ព្រោះតែបក្សពួកសែស្រឡាយអ្នកធំ ពួកគេបានទាមទាឲ្យរូបលោកពុះកាត់ដីកម្មសិទ្ធិ លោក ឲ្យគេធ្វើផ្លូវសម្រាប់ពុះដីឡូតិ៍របស់គេលក់ ព្រោះទីផ្សាររបស់ពួកគេចាំបាច់ត្រូវការផ្លូវ ចេញចូលជាចាំ បាច់ ។ ការទាមទារបស់បុគ្គលលោក អេង សុខហេង គឺមិនយុត្តិធម៌ទេសម្រាប់លោក ដោយរូបលោក គឹម សោ ភ័ណ្ឌ អះអាងថា បើដីខាងក្រោយដីរបស់លោកនេះ មានផ្ទះត្រឹមតែមួយខ្នង ឬក៏មានទិន្នផលកសិផលអ្វីបន្តិច ក៏ រូបលោកមិនថាដែរ តែនេះនិយាយឲ្យចំទៅ ដីនៅខាងក្រោយដីរបស់លោក គឹម សោភ័ណ្ឌ នោះ គេត្រៀមនឹងពុះ ឡូតិ័លក់ ថែមទាំងលេចឮថា អ្នកទិញគេបានចំណាយលុយរាប់លានដុល្លា សម្រាប់ទិញដីរបស់លោក អេង សុខ ហេង ទៀតផង ។

លោក គឹម សោភ័ណ្ឌ អះអាងថា រូបលោកយល់ព្រមឲ្យលោក អេង សុខហេង ធ្វើស្រែលើខ្នងរបស់លោក ប៉ុន្តែ សុំឲ្យលោក អេង សុខ ហេង ដកលុយចំណេញពីការលក់ដីរបស់ខ្លួននោះខ្ទង់ណាមួយ ដើម្បីចូលរួមចំណែក ឧបត្ថម្ភដល់អាជ្ញាធរមូលដ្ឋាន សម្រាប់ធ្វើផ្លូវ ធ្វើអណ្តូង ឬកសាងអ្វីមួយ ដែលជាប្រយោជន៌ពលរដ្ឋគឺគ្រប់គ្រាន់ ហើយ ចំណែករូបលោកវិញ រូបលោកមិនចង់បាននោះឡើយ គ្រាន់តែសុំឲ្យមានតម្លាភាព ក្នុងការដែលលោកចំ ណាយ លុយកសាងផ្លូវកន្លងមកជាប្រយោជន៌សង្គមផងនោះ ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!