ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ក្រសួងធនធានទឹក៖ សូមឲប្រជាជនប្រុងប្រយ័ត្នចំពោះផ្គររន្ទះនិងខ្យល់ កន្ត្រាក់ ខណៈចាប់ពីថ្ងៃទី១ដល់៧មេសា កម្ពុជានឹងចុះត្រជាក់ដល់២៤អង្សាសេ និងមានភ្លៀងធ្លាក់ផងដែរ!!!!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទទី៣១ ខែមីនា ឆ្នាំ២០២០នេះបានអំពាវនាវ ដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់ កន្ត្រាក់ ខណៈ ចាប់ពីថ្ងៃទី២ដល់៧មេសា កម្ពុជានឹងចុះត្រជាក់ដល់២៤អង្សាសេ និងមានភ្លៀងធ្លាក់ផងដែរ។

យោងតាមការចេញផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២០ នេះស្តីពីស្ថានភាពធាតុអាកាសបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាព អាកាសធាតុជាបន្តសង្កេតឃើញថា កម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបនៅលើផ្ទៃដីជាមួយនឹងខ្យល់បក់ មកពីសមុទ្រចិនខាងត្បូងនោះបានធ្វើឲ្យ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ២៤ដល់២៧អង្សាសេ។សីតុណ្ហភាពអតិបរមាមានពី៣៤ដល់៣៧អង្សាសេ។

ក្រសួងបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី២ដល់៦ខែមេសា នៅបណ្ដាលខេត្តនៅតំបន់វាលទំនាបភាគកណ្ដាល និងភាគពាយ័ព្យនឹងអាចមានភ្លៀងនៅ ក្នុងកម្រិតពេលមកយំទៅបង្គួរចំណែក បណ្ដាខេត្តដទៃទៀតនឹងអាចមានភ្លៀងតិច។

ចំណែកបណ្ដាខេត្តនៅខ្ពង់រាបឥសាន្តវិញនិងមានសីតុណ្ហភាព អប្បបរមាមានពី២៤ដល់២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣២ដល់៣៤អង្សាសេ ។ ហើយចាប់ពីថ្ងៃទី២ដល់៧មេសា ផ្នែកមួយចំនួននឹងអាចមានភ្លៀងនៅក្នុងកម្រិតខ្សោយទៅមធ្យម។

ដោយឡែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញនិងមានសីតុណ្ហភាពអប្បបរមា ២៥ដល់ ២៧ អង្សាសេ និងសីតុណ្ហភាពអតិបរមាមាន ពី៣៣ ដល់ ៣៥ អង្សាសេ។ ហើយចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែមេសានៅក្នុងកម្រិតពីតិចទៅបង្គួរក្នុងនោះផ្នែកមួយចំនួននៃខេត្តកោះកុងនិងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្នុងនោះផងដែរ ក្រសួងធនធានទឹកនិងឧតុនិយមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះនិងខ្យល់ កន្ត្រាក់ដែលនឹងអាចកើតមានចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែមេសាផងដែរ៕

Filed in: ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!