(ខេត្តឧត្ដរមានជ័យ)៖ពិតជាល្បីល្បាញមែនមេឈ្មួញឈ្មោះចែ ញាញ់ ដឹកជព្ជួានសិប្បកម្មអត់ច្បាប់ឆ្លងកាត់៣ខេត្តទៅយ៉ាងរលូន អាជ្ញាធរមានសម្ថតកិច្ច ជំនាញ សង្កាត់រដ្ឋបាលព្រៃឈើគ្រប់លំដាប់ថ្នាក់មិនហ៊ានធ្វើការបង្រ្កាប ព្រោះជាឆ្នាំបាយប្រចាំថ្ងៃ។
បើយោងតាមប្រភពៈពីសម្ថតកិច្ចម្នាក់សូមមិនបព្ចេាញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៍យើងថា មេឈ្មួញឈ្មោះចែញាញ់ រកស៊ីដឹកជព្ជួានសិប្បកម្មអត់ច្បាប់ចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្ដរមានជ័យឆ្ពោះទៅចែកចាយនៅឯខេត្តបន្ទាយមានជ័យ មិនដែលក្រែងញញើតមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ស្រុកខេត្តឡើយ។
ព្រោះមេឈ្មួញរូបនេះបានសន្ដំចិត្តដោយប្រើប្រាសឥទ្ធិពលដុល្លាដាក់ចូលហោប៉ាវដល់មន្រ្តីសម្ថតកិច្ចកិច្ចពាក់ពន្ធ័គ្រប់លំដាប់ថ្នាក់ពីស្រុកដល់ខេត្ត អស់ទៅហើយ ទើបគេអាចរកស៊ីដឹកជព្ជួានសិប្បកម្មអត់ច្បាប់ទៅយ៉ាងរលូនដូច្នេះ។
ពលរដ្ឋនឹងរងចាំមើលថាមន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញពាក់ពន្ធ័ក្នុងមូលដ្ឋាន ស្រុក ខេត្ត
ជាពិសេសលោក អ៊ឹម សាវរិទ្ធនាយរដ្ឋបាលព្រៃឈើនិងលោកសូតស៊ីសុខឃាងប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្ដរមានជ័យអាចចេញវិធានការបង្រ្កាបមេឈ្មួញឈ្មោះ ចែ ញាញ់ បានឬយ៉ាងណា.?ឬមួយដូចគេនិយាយមែនថា កូនក៍ស៊ី មេក៍ស៊ី ចង់មេឈ្មួញណាដឹកអី.! ដឹកទៅ.!ទោះដឹកឈើមកចាក់ចោលតាមផ្លូវក៍មិនបង្រ្កាបដែរ អត់ខ្វល់សំខាន់អោយតែបានលុយ($)ដាក់ចូលក្នុងហោប៉ាវ៕