ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

អុញនោះក្តៅៗ. អគ្គីសនីខេត្តបាត់ដំបង ឆ្លៀតពេលប្រជាពលរដ្ឋកំពុងតែពិបាក ក្នុងជីវភាពប្រចាំថ្ងៃដោយសារវីរុសខូវីត19 ហើយមកក្តៅក្រហាយដោយសារភ្លើងទៀតមិនអោយប្រជាពលរដ្ឋមិនខឹងយ៉ាងម៉េច?

បាត់ដំបង÷ចាប់តាំងពីមានមេរោគកូវីត19 កើតឡើង រហូតមក ទល់នឹង ពេលនេះ មាន ប្រជាពលរដ្ឋ និង មន្ត្រីរាជការ ជា ច្រើន ដែល រស់នៅក្នុង ខេត្តបាត់ដំបង បានធ្វើ ការរិះគន់ យ៉ាងខ្លាំងទៅលើ អង្គភាព អគ្គិសនី ខេត្តបាត់ដំបង ដោយសារតែ ការផ្គត់ផ្គង់ ចរន្ត អគ្គីសនីមិន មានភាពប្រក្រតី គឺមិនបាន ស្ថិតស្ថេរ ដល់ ការប្រើប្រាស់ របស់ ពួកគាត់ ព្រោះ ភ្លើង ដាច់ ជាញឹកញាប់ ។

ជាក់ស្តែង នៅក្នុង អំឡុងពេលដែលមានមេរោគកូវីត 19 នេះ ការផ្គត់ផ្គង់ ចរន្ត អគ្គិសនី នៅក្នុង ខេត្ត បាត់ដំបង មានការ រអាក់រអួល ខ្លាំង មែនទែន ស្រប ពេលដែល សីតុណ្ហភាព កំពុង លោត ឡើង យ៉ាង ខ្ពស់ គួរឲ្យ ព្រួយបារម្ភ រហូត ធ្វើឲ្យប្រជាពលរស់នៅ ក្នុង ខេត្ត ពិសេស គឺ ប្រជាពលរដ្ឋ មិនអាច នៅ សំងំ ក្នុងផ្ទះ បាន ។

ដោយឡែក ម្ចាស់ អាជីវកម្ម មួយចំនួន ដូចជា ផ្ទះសំណាក់ នឹងប្រជាពលរដ្ធ ដែលរស់នៅក្នុងខេត្តបាត់ដំបង មានការខឹងសម្បារយ៉ាងខ្លាំង ទៅលេីអគ្គីសនីខេត្តបាត់ដំបងដោយសារតែភាពមិនប្រក្រតីគីឡូភ្លើងឡើងខ្លាំងមួយគុណជាពីរដោយសាពួកគាត់កាត់បន្ថយការប្រើប្រាស់តែបែជាអស់ច្រើនលើសដើម ចំណែក អាហារដ្ឋាន និង ភោជនីយដ្ឋាន ស្ទើរ គ្រប់ ទីកន្លែង បាន រអ៊ូរទាំ អំពី បញ្ហា នេះ ដែរ ព្រោះគីឡូភ្លើងរបស់ពួកគាត់អស់ច្រើនជាងខែមុនៗដាច់តែម្តង។

ពាក់ព័ន្ធ នឹង បញ្ហា នេះដែរ លោក សុខ ហួត ប្រធាន អង្គភាព អគ្គិសនី ខេត្ត បាត់ដំបង មិនបាន លើក ឡើង បញ្ជាក់ ប្រាប់ ទូរទស្សន៍ CNTV ONLINE យើងបានទេដោយហេតុថាតេទៅមិនលើក ។ ការរិះគន់ ពី សំណាក់ មន្ត្រីរាជការ និង ប្រជាពលរដ្ឋ នៅតែ បាញ់ ឆ្ពោះ ទៅ អង្គភាព អគ្គិសនី បាត់ដំបង ដដែល ព្រោះ គេ គិតថា នេះ គឺជា ភារកិច្ច របស់ អង្គភាព ឯ ពលរដ្ឋ ជា អ្នក ជាវ ភ្លើង យកទៅ ប្រើប្រាស់ ដូច្នេះ គេ ដឹង តែ ថា ធ្វើយ៉ាងណា ឲ្យ មាន ចរន្ត ប្រើប្រាស់ គ្រប់គ្រាន់ រាល់ថ្ងៃ ប៉ុណ្ណោះ ឯការ លក់ ចរន្ត របស់ អង្គភាព លើសពី បន្ទុក របស់ខ្លួន គឺជា កំហុស របស់ អង្គភាព ខ្លួនឯង តែ ប៉ុណ្ណោះ ដូច្នេះ ពួក គាត់ បានស្នើ សុំឲ្យ អង្គភាព ពិនិត្យឡើងវិញ ព្រោះនេះ ជាពេលដែលមានមេរោគកូវីត19ផង រដូវក្តៅ ផងប្រជាពលរដ្ឋ កំពុងជួបការលំបាកខ្លាំងបែជាមន្រ្តីអគ្គីសនីខេត្តបាត់ដំបងមិនយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ធគឺគិតតែគៀបសង្កត់នឹងប្រមូលលុយទៅវិញ។

បងប្អូនប្រជាពលរដ្ធក្នុងខេត្តបាត់ដំបងស្នេីរអោយឯកឧត្តម ងួន រតនះ អភិបាលនៃអភិបាលខេត្តជួយមេីល លោក សុខ ហួត ប្រធានអគ្គីសនីខេត្តបាត់ដំបងផងក្រែង ល គាត់ដេកលក់មិនបានដឹងថាភ្លេីងខែនេះឡេីងមួយជាពីគ្រប់តែផ្ទះប្រជាពលរដ្ធទូរទាំងខេត្តបាត់ដំង ៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!