ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ប្រទេសឥណ្ឌានឹងអនុញ្ញាតិឲ្យបណ្ដារោងចក្រឧស្សាហកម្មនៅទីជនបទបើកឡើងវិញក្នុងសប្តាហ៍ក្រោយនេះ ជាមួយនឹងការបន្តសកម្មភាពកសិកម្ម ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជនរាប់លាននាក់

 

(អន្តរជាតិ)៖ តាមទីភ្នាក់សារព័ត៌មាន រ៉យទរ័ បានផ្សាយឲ្យដឹងថា ប្រទេសឥណ្ឌានឹងអនុញ្ញាតិឲ្យបណ្ដារោងចក្រឧស្សាហកម្មនៅទីជនបទបើកឡើងវិញក្នុងសប្តាហ៍ក្រោយនេះ ជាមួយនឹងការបន្តសកម្មភាពកសិកម្ម ដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជនរាប់លាននាក់ ដែលរងផលប៉ះពាល់ពីការបិទប្រទេស។

កន្លងមកនេះលោកនាយករដ្ឋមន្ត្រី នេរេនដ្រា ​មូឌី បានសម្រេចបិទប្រទេស ដោយតម្រូវឲ្យប្រជាជនទាំង១៣០០លាននាក់ស្នាក់នៅតែក្នុងផ្ទះជាវិធានការមួយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង COVID-19។

កាលពីថ្ងៃពុធម្សិលមិញនេះលោក មូឌី បាននិយាយថាវាដូចជាមានការឈឺចាប់ណាស់សម្រាប់ប្រជាជនក្រីក្រ ដូច្នេះលោកក៏សម្រេច ឲ្យបើកឡើងវិញនូវសកម្មភាពពាណិជ្ជកម្ម និងឧស្សាហកម្មនៅតំបន់ខ្លះដែលប៉ះពាល់តិចតួចដោយសារCOVID-19។

ដោយឡែកប្រទេសប៉ាគីស្ថាន ដែលនៅជាប់ឥណ្ឌាក៏ប្រកាសថានឹងបើកប្រទេសឡើងវិញក្រោយពីបានបិទអស់រយៈពេល២សប្តាហ៍។

ពួកគេមានផែនការបើកសកម្មភាពនៃការសាងសង់នានា បន្ទាប់ពីបើកសកម្មភាពកសិកម្មដើម្បីជួយឲ្យឧស្សាហកម្មនាំចេញដូចជាសម្លៀកបំពាក់ ក៏ត្រូវបានអនុញ្ញាតឡើងវិញដែរ៕

Filed in: អន្តរជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!