ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

សមត្ថកិច្ចបានបង្រ្កាបនឹងដកហូតថ្នាំពេទ្យក្លែងក្លាយនឹងខូចគុណភាពមួយចំនួនធំនៅខណ្ឌមានជយ័!!!!

 

ភ្នំពេញ ៖ ក្រុមការងារលេខាធិការដ្ឋាន នៃគណ:កម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ដ្រីសុខាភិបាល និងអាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងលក់ថ្នាំពេទ្យមួយកន្លែង នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមមន្ដ្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានិភ័យខ្ពស់ (គ.ប.ផ.ក) ឲ្យដឹងថា ការចុះបង្ក្រាបនេះ ដោយសារតែទីតាំងនេះលក់ថ្នាំខូចសុពលភាព, ខុសស្ដង់ដារ, ជិតខូចសុពលភាព និងថ្នាំដឹកក្រោមកម្ដៅ៣០ដឺក្រេ ធ្វើឲ្យខូចគុណភាពថ្នាំ។

ជាមួយគ្នានោះមន្រ្តីជំនាញ បានឲ្យដឹងថា រាល់ឱសថស្ដុក និងចែកចាយ នៅក្នុងទីតាំងនេះ ពុំបានអនុវត្ដតាមបច្ចេកទេស របស់ក្រសួងសុខាភិបាលទេ និងធ្វើឲ្យឱសថនោះ រក្សាក្នុងទីតាំងដូចជា៖ឱសថក្នុងឃ្លាំងមានសីតុណ្ណភាព២៩អស្សារសេ និងមានសត្វកណ្ដៀវធ្វើសំបុកកេះឱសថជាង១០០ប្រអប់។

ឱសថដឹកតាមរថយន្ដមានសីតុណ្ណភាព៣៧អង្សារសេចំនួន១០កេស និង១៦ប្រអប់នៅក្នុងប្រអប់មិនមានការណែនាំរបៀបប្រើជាភាសាខ្មែររក្សាទុកថ្នាំហួសសុពលភាព និងជិតហួសសុពលភាពបញ្ជីការ៨២មុខ ក្នុងនោះ ហួសសុពលភាពចំនួន១៤មុខក្រៅពីសម្ភារវត្ថុតាងខាងលើនេះ ពុំមានការដកហូតអ្វីទៀតឡើយ។

សូមជម្រាបថា ទីតាំងលក់ថ្នាំពេទ្យ ខាងលើនេះ មានសហគ្រាសឈ្មោះ វ៉ាយ មេដ (ខេមបូឌា) អាសយដ្ឋាន #២៧ ផ្លូវ ៥BT ភូមិសន្សំកុសល១ សង្កាត់បឹងទំបុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!