ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អ្នកទោសប្រមាណ៣០នាក់ នៅពន្ធនាគារខេត្តកំពង់ស្ពឺ បានហែកគុករត់ តែត្រូវសមត្ថកិច្ចក្របួចបានវិញទាំងអទាំងអស់!!!

 

ខេត្តកំពង់ស្ពឺ÷ក្រុមទណ្ឌិតប្រមាណទៅ៣០នាក់ នៅព្រលប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ បាននាំគ្នាវាយមន្ត្រីពន្ធនាគារឲ្យរងរបួសប្រុងរត់ចេញពីគុក ខេត្តកំពង់ស្ពឺ តែត្រូវបានកម្លាំងនគរបាល និងកងរាជអាវុធហត្ថ សហការចាប់ជនសង្ស័យបានមកវិញទាំអស់ភ្លាមៗ ក្រោមការបញ្ជាផ្ទាល់ពីលោក វ៉ី សំណាង គណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាអ្នកដឹកនាំប្រតិបត្តិការបង្ក្រាប ក្រុមអ្នកទោសហែកគុករត់នេះ បានឲ្យភ្នាក់ងារសារព័ត៌មានយើងដឹងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះថា ក្រោយពីទទួលបានដំណឹងភ្លាមៗថា មានក្រុមអ្នកទោសហែកគុក និងវាយមន្ត្រីពន្ធនាគាររត់ចេញ លោកបានបញ្ជាឲ្យកម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត និងកម្លាំងកងរាជអាវុធហត្ថសហការគ្នាបង្ក្រាប និងចាប់ជនដៃដល់ជាអ្នកទោសយកបានមកវិញភ្លាមៗ។

លោកអភិបាលខេត្តបានបន្តថា អ្នកទោសដែលរត់បានដល់ក្រៅមន្ទីរឃុំឃាំង ក៏ត្រូវចាប់បានមកវិញទាំងអស់ដែរ និយាយរួមមិនដូចពាក្យចចាមអារ៉ាមថា មានអ្នកទោសរត់រួចរាប់រយអ្នកនោះទេ។

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា បើប្រើកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថមិនធានាបាន លោកនឹងបញ្ជាកម្លាំងយោធាបន្ថែមទៀត ដើម្បីគ្រប់គ្រងសភាពការណ៍។

ចំពោះមូលហេតុដែលនាំឲ្យមានអ្នកទោសប្រុងរត់ និងវាយមន្ត្រីពន្ធនាគារឲ្យរបួសនេះ ដោយអ្នកទោសម្នាក់បានឈឺ ហើយត្រូវយករថយន្តសង្គ្រោះដឹកទៅព្យាបាល ពេលនោះរថយន្តសង្គ្រោះចូលទៅក៏ត្រូវ បានក្រុមអ្នកទោសបះបោរឈាន ទៅវាយមន្ត្រីពន្ធនាគារតែម្តង ហើយមានឱកាសក៏នាំគ្នារត់ចេញពីគុក ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានមកវិញ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!