ផ្សាយចេញពី ខេត្តកំពង់ស្ពឺ. នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣..
ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋជាច្រើនដែលរងគ្រោះដោយសារតែម្ចាស់ហាងលក់ មាសពេជ្រ ថុងរស្មី (ហៅមនោរម្យ)នៅក្រុងប៉ោយប៉ែត បាននាំភរិយា រត់គេចខ្លួនបាត់ បានដង្ហើយសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធនិងអធិការក្រុងប៉ោយប៉ែតនិងរដ្ឋបាលក្រុងប៉ោយប៉ែតនិងស្នងការខេត្តបន្ទាយមានជ័យជាពិសេសឯកឧត្តមព្រះរាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យតែម្ដង។
ក្រុងប៉ោយប៉ែតហាងលក់គ្រឿងអលង្ការពេជ្រមាសដែលល្បីជាងគេនោះគឺហាងលក់ មាសពេជ្រ ថុង រស្មី (ហៅមនោរម្យ) បើតាមពលរដ្ឋឱ្យដឹងថាម្ចាស់ហាងមានឈ្មោះ ថុង រស្មី (ប្តី)និងប្រពន្ធឈ្មោះ ហេង មួយឡេង ដែលមានហាង មាសពេជ្រ វេរ ប្តូរប្រាក់ នៅចំណុចផ្ទះលេខ១៨៩ ស្ថិតនៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ខាងលិចផ្សារអគ្គះ)ហើយពេលនេះកំពុងតែល្បីពាក់ព័ន្ធនឹងឆកបោករំលោភលើសេចក្តីទុកចិត្តអតិថិជនរបស់ខ្លួនជាច្រើននាក់ឱ្យរងទុក្ខរងទឹកភ្នែកគណៈដែលលុយពួកគាត់បានធ្វើអាជីវកម្មជាមួយ។ចំពោះករណីខាងលើ អតិថិជនជាច្រើននាក់មានការសោកស្តាយយ៉ាងខ្លាំង អតិថិជនមួយចំនួនខ្លះយំបោកខ្លួន អ្នកខ្លះខូចចិត្តស្ទើរឆ្គួត ព្រោះចាញ់បោក ម្ចាស់ហាងលក់ មាសពេជ្រ ថុង រស្មី (ហៅមនោរម្យ) នេះហើយលទ្ធផល ព្រោះតែចង់បានការប្រាក់ខ្ពស់ ទីបំផុតអស់ប្រាក់រលីងពីខ្លួនគ្មានសល់។
តាមសម្តីរបស់អតិថិជនដែលរងគ្រោះបានឲ្យ សារព័ត៌មាន យើងដឹងថា ម្ចាស់ហាងលក់ មាស ពេជ្រ ថុង រស្មី (ហៅមនោរម្យ)ខាងលើ មានទាំងផ្ទះសំណាក់ មានហាងលក់មាសពេជ្រ មានតារាងបាល់ទះ តារាងបាល់ទាត់ មានសាលាបង្រៀនឯកជន និយាយរួមទៅគឺជាកំពូលអ្នកមានលុយមានមុខមាត់ ធ្វើអោយអតិថិជនមានជំនឿយ៉ាងមុតមាំ នាំគ្នាសម្រុកយកលុយទៅដាក់ ដើម្បីយកការប្រាក់ព្រោះបានការខ្ពស់ជាងធនាគារ ខ្លះយកប្លង់ផ្ទះប្លង់ដីកាត់គ្រីម៉ូតូឡានទៅដាក់ធនាគារ ដើម្បីប្រមូលលុយយកទៅតម្កល់ដើម្បីបានការប្រចាំខែ ខ្លះក៏បានការវិញក្រាស់ក្រែល ឯខ្លះស៊យទើបតែដាក់ក៏អស់រលីង បានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ ហេីយក៏មានអ្នកខ្លះសំណាងល្អប្រុងនឹងដាក់តែដាក់មិនទាន់ ដោយម្ចាស់ហាងលក់ មាសពេជ្រ ថុងរស្មី (ហៅមនោរម្យ) វេចបង្វេចរត់គេចខ្លួនទៅបាត់។ជុំវិញការឆក់បោកទំនុកចិត្តលើអតិថិជនដែលរងគ្រោះពីសំណាក់ម្ចាស់ហាងពេជ្រ ថុង រស្មី (ហៅមនោរម្យ) ពលរដ្ឋដែលរងគ្រោះជាច្រើនបានសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែតនិងសមត្ថកិច្ចជំនាញនៃស្នងការខេត្តបន្ទាយមានជ័យជាពិសេសឯកឧត្តមព្រះរាជអាជ្ញាអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ ជួយចាត់មន្ត្រីជំនាញស្នងការដ្ឋានខេត្តបន្ទាយមានជ័យ មេត្តាចុះស្រាវជ្រាវជួយដល់ពួកគាត់ស្វែងរកម្ចាស់ហាងពេជ្រខាងលើដើម្បីឲ្យមកចូលខ្លួនដោះស្រាយជូនពួកគាត់ដែលជាអតិថិជននិងជាជនរងគ្រោះពលរដ្ឋសង្ឃឹមថាស្នងការដ្ឋានខេត្តបន្ទាយជ័យនិងឯកឧត្តមព្រះរាជ្ញាអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការស្វែងរកម្ចាស់ហាងពេជ្រខាងលើចាត់ការតាមមតិនិងច្បាប់។