ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

សង្វៀនបញ្ជល់មាន់ បៀរ នឹង អាប៉ោង នៅស្រុកត្រពាំងប្រាសាទ ក្រោយពីសមត្ថកិច្ចបង្ក្រាបបានមួយចម្អិនកំពឹស ឥឡូវបើកដំណើរការឡើងវិញហើយ…

សង្វៀនបញ្ជល់មាន់ បៀរ នឹង អាប៉ោង នៅស្រុកត្រពាំងប្រាសាទ ក្រោយពីសមត្ថកិច្ចបង្ក្រាបបានមួយចម្អិនកំពឹស ឥឡូវបើកដំណើរការឡើងវិញហើយ…

ផ្សាយចេញពី ខេត្តកំពង់ស្ពឺ. នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣.

ខេត្តឧត្តរមានជ័យ÷ តើឯណាទៅភូមិ/ឃុំ/មានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិ/ឃុំ/ស្រុកហើយនោះ!! សេចក្តីរាយការណ៍ពីរពលរដ្ឋនៅក្នុងភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានឲ្យសារព័ត៌យើងដឹងថា មានទីតាំងបើកសង្វៀនបញ្ជល់មាន់ បៀរ និង បាញ់អាប៉ោង ដែលធ្លាប់ត្រូវសមត្ថកិច្ចបង្ក្រាបនាពេលកន្លងមកនោះ ឥឡូវបើកដំណើរការឡើងវិញហើយ។

ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថ្នាក់ឃុំ/ស្រុក ទេនោះគឺគ្មានអ្នកណាអាចបើកសង្វៀនបញ្ជល់មាន់ បៀរ និង បាញ់អាប៉ោង ក្នុងចម្ការស្វាយនៅភូមិត្រពាំងប្រាសាទ បានទេ។ ជាក់ស្ដែងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ និងលោក អធិការនគរបាលស្រុកត្រពាំងប្រាសាទ ព្រមទាំងអភិបាលស្រុកត្រពាំងប្រាសាទ បណ្ដោយឲ្យល្បែងស៊ីសងខុសច្បាប់កើតឡើងពេញបន្ទុក។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថា ទីតាំងល្បែងស៊ីសងក្នុងចម្ការស្វាយនោះ គឺបើកនៅកន្លែងចាស់ដដែលចូលតាមច្រកអង់តែន០១១ ហើយក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូនគ្មានញញើតអ្វីទាំងអស់។ ការបង្ក្រាបពីសំណាក់សមត្ថកិច្ចនាពេលកន្លងមកគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ ព្រោះឥឡូវនេះមេល្បែងស៊ីសងអាចបើកសង្វៀនបញ្ជល់មាន់ បៀរ និង បាញ់អាប៉ោង នៅកន្លែងដដែលវិញយ៉ាងសុខស្រួល។ ប្រការនេះកំពុងតែធ្វើឲ្យពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះល្បែងស៊ីសងកំពុងបង្កឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច ហើយមេល្បែងស៊ីសងប្រមូលលុយបានយ៉ាងច្រើន។ជុំវិញល្បែងស៊ីសងខាងលើនេះពលរដ្ឋបានគោរពស្នើរសុំដល់លោក ឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ និង លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ សូមចាត់ កម្លាំងជំនាញក្រោមឱវាទឲ្យចុះមកបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងឃុំត្រពាំងប្រាសាទផង ដើម្បីពង្រឹងសន្តិសុខសង្គម។ ដោយហេតុថាឥឡូវនេះសង្វៀនបញ្ជល់មាន់ បៀរ នឹង បាញ់អាប៉ោង ក្នុងចម្ការស្វាយ នៅភូមិត្រពាំងប្រាសាទ បើកដំណើរការឡើងវិញយ៉ាងពេញបន្ទុក ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុកបែរជារក្សាភាពស្ងៀមស្ងាត់។ ពលរដ្ឋបានរិះគន់ចំៗថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ ក៏ដូចជាលោក អធិការនគរបាលស្រុកត្រពាំងប្រាសាទ និងអភិបាលស្រុកត្រពាំងប្រាសាទ ទំនងទទួលលាភសក្ការៈឬ ផលប្រយោជន៍ពីមេល្បែងស៊ីសងហើយមើលទៅ ទើបមិនមានវិធានការបង្ក្រាប។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!