ផ្សាយចេញពី ខេត្តកំពង់ស្ពឺ.
ខេត្តក្រចេះ៖ លោកអនុបណ្ឌិត ឌឹម សុខុន និង លោកអនុបណ្ឌិត ឃឹម រដ្ឋា ព្រមទាំងលោក សេង សុខេង ជាចាងហ្វាងការផ្សាយគេហទំព័រ ស៊ីអិនធី ហតញូយ៍ នឹង លោក ហ៊ុន ពិសិដ្ឋ (ជាសប្បុរសជន) បាននាំយកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន០៤ផ្ទាំង ទៅលើកដាក់បន្ថែម ស្ថិតនៅក្នុងភូមិថ្មី១ នឹង ភូមិព្រែកសំរោងទី២ ក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
ការជួយឧបត្ថម្ភផ្លាកគណបក្សពីសំណាក់សប្បុរសជនទាំង០៤រូប ក៏មានការទទួលស្វាគមន៍ ពីលោកស្រី យ៉ាង មនោរម្យ មេឃុំខ្សាច់អណ្តែត នឺងលោក ឌីម សុខាន់ ក្រុមប្រឹក្សាឃុំខ្សាច់អណ្តែត ព្រមទាំងសមាជិក សមាជិកាក្រុមការងារឃុំជាច្រើនរូបផងដែរ។
លោកស្រី យ៉ាង មនោរម្យ មេឃុំខ្សាច់អណ្តែត បានថ្លែងថា លោកស្រីត្រូវបានប្រជាពលរដ្ឋ ស្រលាញ់ពេញចិត្តហើយបោះឆ្នោតឱ្យលោកស្រី បានឡើងធ្វើជាមេឃុំអាណត្តិថ្មីៗនេះ ហើយលោកស្រី បានគៀងគរសកម្មជនគណបក្សប្រឆាំងមកចូលរួមជីវភាពនយោបាយ ជាមួយក្រុមការងារបក្សប្រជាជនកម្ពុជាបានចំនួន២៧រូបទៀតផង ហើយលោកស្រីនៅតែបន្តស្វាគមន៍សកម្មជនគណបក្សប្រឆាំងដើម្បីចូលរួមជាគណបក្សប្រជាជនកម្ពុជាបន្តទៀត។លោកស្រី យ៉ាង មនោរម្យ បានថ្លែងបន្តទៀតថា លោកស្រីសប្បាយចិត្តខ្លាំងណាស់ដែរ លោក អនុបណ្ឌិត ឌឹម សុខុន នឹង អនុបណ្ឌិត ឃឹម រដ្ឋា ព្រមទាំងលោក សេង សុខេង ជាចាងហ្វាងការផ្សាយគេហទំព័រ( ស៊ីអិនធី ហតញូយ៍)នឹងលោក ហ៊ុន ពិសិដ្ឋ បានជួយឧបត្ថម្ភផ្លាកគណបក្សចំនួន០៤ផ្ទាំង ដើម្បីលើកបន្ថែមទៀតងាយស្រួលសមាជិក សមាជិកា និងប្រជាពលរដ្ឋ បានស្គាល់និងបានដឹង។
លោកស្រី មេឃុំខ្សាច់អណ្តែត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ យុវជន សេដ្ឋកិច្ចបក្សប្រជាជនកម្ពុជា ដែលបាននាំយកផ្លាកគណបក្សមកលើកនៅក្នុងឃុំរបស់ លោកស្រី លោកស្រីបាន ជូនពរដល់ក្រុមការងារសូមធ្វើដំណើរ វិលត្រឡប់ទៅគេហដ្ឋានវិញសូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ប្រកបរបរទទួលទានមានបាន សម្រេចជោគជ័យការងារគ្រប់ភារកិច្ចផងដែរ៕