(ខេត្តព្រៃវែង)៖ទីតាំងបើកលេងល្បែងសុី ភ្នាល់មាន់ជល់តាមប្រពន្ធ័អនឡាញជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូ ជាច្រើនកន្លែងនៅតាមក្នុងផ្ទះលក់កាហ្វេស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿងនិងឃុំផ្សេងៗទៀត ក្នុងស្រុកពារក៍ ខេត្តព្រៃវែង។
តើមូលហេតុអ្វីបានជាមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានមិនព្រមចុះទប់ស្កាត់នឹងបង្ក្រាបឬមួយបានលាបសក្ការៈពីម្ចាស់ទីតាំងរួចហើយមើលទៅ?។
ប្រជាពលរដ្ឋរស់នៅជិតទីតាំងទាំងនោះបានបង្ហើបប្រាប់ថា៖ ម្ចាស់ទីតាំងដើបើកល្បែងសុីសងខាងលើ បើកដំណើរការបានយ៉ាងរលូន។ ជាក់ស្តែងនៅផ្ទះឈ្មោះពេទ្យ មាន នៅខាងកើតសាលាឃុំអ្នកលឿងតែម្ដង នេះបើយោងតាម ប្រភព ដែលអង្គភាពយើងខ្ញុំ ទទួលបានកាលពីថ្ងៃទី១៤ ខែ មិថុនាឆ្នាំ២០២៣នេះនិងនៅឃុំផ្សេងៗជាច្រើនកន្លែងទៀត ក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង។ គ្មានមន្ត្រីពាក់ពន្ធ័ក្នុងមូលដ្ឋានណាចុះធ្វើការទប់ស្កាត់ធ្វើការចុះបង្ក្រាបឡើយគឺនៅតែឲ្យមានការជួបជុំគ្នាលេងយ៉ាងគឃើ្លន។
ពលរដ្ឋ បានត្អូញត្អែរប្រាប់សារព័ត៌មានយើងខ្ញុំថា៖ មន្ត្រីក្នុងមូលដ្ឋានខាងលើនេះបម្រើប្រជាពលរដ្ឋឬមួយបម្រើឲ្យពួកបនល្បែងស៊ីសងទាំងនោះ។ ពួកគាត់បន្តរទៀតថា រស់នៅសព្វថ្ងៃមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខជាខ្លាំង÷ ខ្លាចចោរលួច ចោរឆក់ ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
ជាក់ស្ដែង៖នៅថ្ងៃទី១៥,០៦,២០២៣នេះសារព័ត៌មានយើងបានចុះទៅយកព័ត៌មាននៅឃុំអ្នកលឿង មានឃើញផ្ទះលក់ការហ្វេ និងឃុំផ្សេងៗ ដែលទីតាំង ចាក់បញ្ចាំងតាមកំព្យួទ័រ មាន់ជល់អនឡាញពិតប្រកដមែននៅក្នុងស្រុកពាមរក៌ ខេត្តព្រៃវែង។
ពាក់ព័ន្ធនឹងទីតាំងខាងលើនេះសូមលោកអធិការមេត្តាចាត់កម្លាំងជំនាញក្រោមឱវាត់ចុះបង្ក្រាបផង ជៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់៕