ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ពិតជាប្រហើនមែនទីតាំងល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញ បានបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរសមត្ថកិច្ច ក្នុងស្រុកគីរីវង្ស បានរក្សាភាពឈ្ងៀមស្ងាត់.(វគ្គ១)

ពិតជាប្រហើនមែនទីតាំងល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញ បានបើកលេងអនាធិបតេយ្យ ខណៈអាជ្ញាធរសមត្ថកិច្ច ក្នុងស្រុកគីរីវង្ស បានរក្សាភាពឈ្ងៀមស្ងាត់.(វគ្គ១)

ផ្សាយចេញពី ខេត្តកំពង់ស្ពឺ. នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣.

ខេត្តតាកែវ÷ តើឯណាទៅភូមិ/ឃុំ/មានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិ/ឃុំ/ស្រុកហើយនោះ!! សេចក្តីរាយការណ៍ពីរពលរដ្ឋនៅក្នុងស្រុកគីរីវង្ស បានឲ្យសារព័ត៌មានយើងដឹងថា នៅក្នុងភូមិ/ឃុំ/របស់ពួកគាត់ពោរពេញទៅដោយល្បែងសុីសង ជល់មាន់ តាមប្រព័ន្ធអនឡាញ បើកលេងយ៉ាងអនាធិបតេយ្យ ពោរពេញដោយអ្នកញៀនល្បែងប្រមូលផ្ដុំគ្នាអង្គុយចាក់ស្រែកហ៊ោរឡើងទ្រហ៊ឹង មិនខ្លាចរញើតអាជ្ញាធរសមត្ថកិច្ចនៅក្នុងមូលដ្ឋានបន្តិចសោះឡើយ!

ប្រភពដដែលបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា÷ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមប្រព័ន្ធអនឡញនោះ ស្ថិតនៅក្នុងភូមិភ្នំលន្ទះ នឹង ភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង្ស ខេត្ដតាកែវ បានបើកលេងជារៀងរាល់ថ្ងៃ។

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២៣ បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ដោយឡែកតែទីតាំងបនល្បែងសុសង ជល់មាន់តាមប្រព័ន្ធអន្លាញ ខុសច្បាប់ ក្នុងភូមិសាស្រ្តខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្ក្រាប!សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ជុំវិញល្បែងស៊ីសងខាងលើនេះ ពលរដ្ឋគោរពស្នើសុំលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ នឹង លោក អ៊ូច ភា អភិបាលនៃខណ:អភិបាលខេត្តតាកែវ មេត្តាចាត់កម្លាំងក្រោមឱវាទចុះមកធ្វើការទប់ស្កាត់បង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានខាងលើនេះឱ្យសមស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ។

អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយនេះ គឺទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕ សូមអរគុណ

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!