ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃអង្គារ០៣កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ក ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក អនុបណ្ឌិត ឌឹម សុខុន លោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុខេង ចាងហ្វាង ការផ្សាយគេហទំព័រ (សុខេង ស៊ីអិនធី ហតញូយ៍) នឹង លោក ហ៊ុន ពិសិដ្ឋ ព្រមទាំងក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានយកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន០៤ផ្ទាំង ទៅលើកបន្ថែមនៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ការលើកផ្ទាំងផ្លាកគណបក្សប្រជាជនកម្ពុជានេះក៏មានការអញ្ជើញចូលរួមពីលោក ហ្វឿន ជឿន មេឃុំស្រែគរ នឹងលោក សាយ ថង នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែគរ និងសមាជិក សមាជិកា ក្រុមយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញជាច្រើនរូបថែមទៀតផង។
នៅក្នុងឱកាសនោះ លោក អនុបណ្ឌិត ឌឹម សុខុន មានប្រសាសន៍ការលើកផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន០៤ផ្ទាំងនេះ លោកយល់ឃើញថា÷ គណបក្សប្រជាជនដឹកនាំប្រទេសបានល្អរីកចំរើនគ្រប់វិស័យ មិនថាទីក្រុងឬជនបទ មានផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរ សំបូរសប្បាយ ដូចប្រសាសន៍សម្តេច ទីណាក៏មានការអភិវឌ្ឍន៍ដែរ។ ចឹងហើយបានលោកស្រលាញ់គណបក្សប្រជាជនកម្ពុជានិងហើយទើប ធ្វើការកៀងគរប្រមូលថវិកា ចូលរួមពីលោក អនុបណ្ឌិត ឃីម រដ្ឋា លោក សេង សុខេង ចាងហ្វាងការផ្សាយគេហទំព័រ(សុខេង សុីអិនធី ហតញូយ៍)យកមកលើក នៅក្នុងឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលលោកមេភូមិ មេឃុំដឹកនាំបានល្អ។
ចំណែកលោក ហ្វឿន ជឿន មេឃុំស្រែគរ លើកឡើងថា លោកមានចិត្តត្រេកអរខ្លាំងណាស់នេះជាលើកទី១ហើយ ដែលក្រុមការងារយុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញបានយកផ្លាកគណបក្សប្រជាជនកម្ពុជាដ៏ធំមកលើកនៅទីនេះ លោកក៏សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសមានការអភិវឌ្ឍន៍ រីកចំរើនគ្រប់វិស័យ ហើយលោកបេ្តជ្ញាថាគាំទ្រ១០០%។
ជាចុងក្រោយលោក ហ្វឿន ជឿន មេឃុំស្រែគរ បានថ្លែងអំណរអរគុណដល់ក្រុមការងារ ដែលបាននាំយកផ្លាកគណបក្សប្រជាជនកម្ពុជា មកលើកនៅក្នុងឃុំរបស់លោក ហើយលោកសូមជូនពរដល់ក្រុមការងារ សូមធ្វើដំណើរវិលត្រឡប់ទៅគេហដ្ឋានវិញ សូមឲ្យជួបប្រទះតែនិងសេចក្តីសុខសេចក្តីចម្រើននិងប្រកបមុខរបរទទួលទានឲ្យបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕