ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ឯកឧត្ដមឧបនាយរដ្ឋមន្ដ្រី យឹម ឆៃលី ជួបសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ៧៧៩៨នាក់ នៅស្រុកកងមាស

ឯកឧត្ដមឧបនាយរដ្ឋមន្ដ្រី យឹម ឆៃលី ជួបសំណេះសំណាលសមាជិកគណបក្សប្រជាជនកម្ពុជា ៧៧៩៨នាក់ នៅស្រុកកងមាស

ខេត្ដកំពង់ចាម៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ គណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកងមាស បានរៀបចំពិធីជួបជុំ និងសំណេះសំណាល សមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ៧៧៩៨នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកអចិន្រ្ទៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍កសិកម្ម និងជនបទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ដកំពង់ចាម អោមដំណើរដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុង សមាជិកគណៈកម្មាធិការការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ដ្រខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកងមាស ព្រមទាំង ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ចាម និងលោក លោកស្រី អនុប្រធាន សមាជិកមកពីឃុំទាំង១១ ក្នុងស្រុកកងមាស ក្នុងនោះក៏មានការអញ្ជើញចូលរួមអមដោយ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ខាត់ ទីន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកងមាស។ ថ្លៃងក្នុងឱកាសជួបជុំសំណេះសំណាលសមាជិកគណបក្សស្រុងកងមាស ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានពាំនាំការផ្ដាំផ្ញើរសួរសុខទុក្ខសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្រុកងមាស ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបន្ដទៀតថា កម្ពុជាមានស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃ គឺដោយសារប្រជាពលរដ្ឋបានសម្រេចបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ដឹកនាំប្រទេសជាតិ ហើយក្នុងឱកាសខាងមុខនេះ សូមអំពាវនាវឱ្យប្រជាជនទាំងអស់ចូលរួមទៅបោះឆ្នោតជូនគណៈបក្សប្រជាជកម្ពុជាក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតីកាលអាណត្ដិទី៧ ដែលមានលេខរៀង ១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កាសំគាល់ ឱ្យទទួលបានជ័យជម្នះ ១០ លើ ១០ អសនៈ ដូចការបោះឆ្នោតជ្រើសតាំងឃុំសង្កាត់ក្នុងឆ្នាំ២០២២។ មុននឹងបញ្ចប់បិទពិធីសំណេះសំណាល ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើ និងជម្រាបជូនប្រជាពលរដ្ឋ ក៏ដូចសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាអំពីការអភិវឌ្ឍន៍ និងស្នាដៃសម្មិតផលដែលប្រមុខរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនទទួលបាន និងកំពុងបន្ដអភិវឌ្ឍ ដូចជា៖

១. គណបក្សប្រជាជនកម្ពុជារក្សាបាននូវ ស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍន៍ពិត ពោលគឺ មានសន្ដិភាព មានការអភិវឌ្ឍន៍
២. ភាពជោគជ័យលើការបោះឆ្នោតឃុំ សង្កាត់ អាណត្ដិទី៥
៣. គិត្យនុភាពរបស់សម្ដេចតេជោ យកឈ្នះលើជម្ងឺ កូវីដ១៩
៤. គណបក្សប្រជាជនកម្ពុជា បានដោះស្រាយនូវជីវភាពរស់នៅដ៏ល្អប្រសើរជូនប្រជាពលរដ្ឋគ្រប់មជ្ឍដា្ឋន
៥. គណបក្សប្រជាជនបានជំរុញកំកើនសេដ្ឋកិច្ចជាតិ
៦. ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលនាំមកនូវកិត្ដិយសជាតិលើឆាកអន្ដរជាតិ
៧. កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ ដែលធ្វើឱ្យកម្ពុជាល្បីរន្ទឺ ទាំងក្នុងតំបន់ និងអន្ដរជាតិ
៨. ការស្ដារឡើងវិញនូវ ព្រែកជីក ហ្វូណនតេជោ ផ្លូវល្បឿនលឿន៣ខ្សែ និងផ្លូវរថភ្លើងក្រោមដី ជាសម្មិតផលដ៏មហិមារនៅកម្ពុជា។ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីស្នើសុំប្រជាពលរដ្ឋទាំងអស់គាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្រ្ដី និងគាំទ្រ ឯកឧត្ដម ហ៊ុន ម៉ាណែត ជាបក្ខជននាយករដ្ឋមន្ដ្រីបន្ដវេន និងកុំចាញ់បោកការឃោសនាអកុសលរបស់គណបក្សមួយចំនួនដែលញុះញង់មិនឱ្យចូលរួមការបោះឆ្នោត និងការគូសចោលលើសន្លឹកឆ្នោត ព្រមទាំងបង្ហាញឱ្យប្រជាពលរដ្ឋ និងសមាជិកបក្សចូលរួមតបតនូវការឃោសនា របស់គណបក្សដែលគ្មានឈ្មោះចូលរួមការបោះឆ្នោត។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!