ខេត្តកំពង់ស្ពឺ៖ ជនដៃដល់ជាឃាតករដែលទាញយកកាំបិតកាប់សន្ធាប់ទៅលើស្ត្រីវ័យក្មេងជាម្តាយនិងកូនតូចអាយុ១ខួបកំពុងដេកនៅក្នុងអង្រឹងនោះ ពេលនេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានហើយ។
ការឃាត់ខ្លួនជនដៃដល់ជាឃាតករនេះកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នៅចំណុចជើងភ្នំកក់ ក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ជនដៃដល់ជាឃាតករដែលឃាត់ខ្លួនបានមានឈ្មោះ ឡាយ ទ្រី អាយុ ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិ ត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលបានបញ្ជាក់ថា ការចុះប្រតិបត្តិការឃាត់ខ្លួនឃាតករដៃដល់នេះ ដោយមានការចង្អុលបង្ហាញនិងណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានដឹកនាំកំលាំងសហការស្រាវជ្រាវរហូតតាមចាប់ជនល្មេីសបាននិងបញ្ជូនមកអធិការដ្ឋានគរបាលស្រុកបសេដ្ឋ ដេីម្បីសាកសួរនាំ។
ក្រោយឃាត់ខ្លួនឃាតករសារភាពថា ជនរងគ្រោះ(ស្ត្រីវ័យក្មេងជាម្តាយកូនតូចអាយុ១ខួប) រាល់ពេលឃើញរូបគេងដើរក្បែរខ្លួន(ឃាតករ)តែងតែខាកស្តោះ ហាក់ដូចជាខ្ពើមរអើម ទើបរូបគេឃើញឱកាសល្អនៅថ្ងៃកើតហេតុ ទាញកាំបិតកាប់សន្ធាប់ជាច្រើនកាំបិតលើស្ត្រីជាម្តាយស្លាប់ កាប់កូនតូចអាយុ១ខួបនៅក្នុងអង្រឹងស្លាប់ យកទៅបោះចោលក្បែរគល់ចេកតែម្តង។ រួចយកកាំបិតទៅលាក់ទុកក្បែរកន្លែងកើតហេតុ រត់គេចឡើងលើភ្នំសង្ងំបានមួយយប់ នគរបាលព័ទ្ធចាប់បានតែម្តងទៅ។សូមរំរឹកថាការ កាលពីវេលាម៉ោង៧ព្រឹក
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ មានករណីឃាតកម្មនៅចំណុចភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជនរងគ្រោះឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ២៤ឆ្នាំ និងកូនស្រី អាយុ០១ខួប ត្រូវបានជនល្មើសធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងពីរ បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង។
យោងតាមការឱ្យដឹងបន្ថែមពីសមត្ថកិច្ចថាមូលហេតុដំបូងឈានទៅដល់សកម្មភាពកាប់សំលាប់ម្ដាយនិងកូនូចយ៉ាងសាហាវព្រៃផ្សៃយ៉ាងឃោរឃៅនេះ ដោយសារគំនុំ ក្នុងនោះប្រវត្តិជនសង្ស័យជាមនុស្សប្រើប្រាស់ថ្នាំញៀនផងដែរ៕