ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ល្បែងស៊ីសង ជល់មាន់តាមអនឡាញ ដែរមានស្លាកសញ្ញា( N.Y. 88) បង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង កំពុងបើកលេងដោយរលូន ខណៈអាជ្ញាធរសមត្ថកិច្ចមិនបង្ក្រាប..!!

ល្បែងស៊ីសង ជល់មាន់តាមអនឡាញ ដែរមានស្លាកសញ្ញា( N.Y. 88) បង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង កំពុងបើកលេងដោយរលូន ខណៈអាជ្ញាធរសមត្ថកិច្ចមិនបង្ក្រាប..!!

ផ្សាយចេញពី.ខេត្តកំពង់ស្ពឺ.នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣.

ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានទីតាំងលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ភ្នាល់លុយគ្នាបង្កប់ក្នុងតៀមកាហ្វេ នីន នីន កាហ្វេដូង ចំណុចគីឡូម៉ែត្រលេខ ១១១ ដើម្បីកៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងពពាក់ពពូនជារាងរាល់ថ្ងៃ ខណ:សមត្ថកិច្ចប៉ុស្តិ៍បារាយណ៍ រក្សាភាពស្ងប់ស្ងាត់ ពលរដ្ឋដាក់ការសង្ស័យប្រហែលត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ជុំវិញទីតាំងល្បែងសុីសង់ខាងលើពលរដ្ឋនៅក្នុងឃុំបារាយណ៍ស្នើសុំ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការខេត្តកំពង់ធំ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាប ល្បែងស៊ីសងជល់មាន់តាមអនឡាញ ដែលមានស្លាកសញ្ញាសំគាល់ (N.Y.88) នេះផងទាន ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មនៅក្នុងមូលដ្ឋានផ្សេងៗដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារជាដើម សង្ឃឹមថាទីតាំងល្បែងសុំមួយនេះនឹងបង្ក្រាបបានចាក់ជាមិនខានក្រោមការយកចិត្តទុកដាក់ខ្ពង់ខ្ពស់ពីលោកស្នងការ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!