ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ឯកឧត្តម មាស សុភា អញ្ជើញសម្ពោធស្ពានបេតុងមួយខ្សែដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ចំណងដៃប្រជាជននៅខេត្តព្រះវិហារ..

ឯកឧត្តម មាស សុភា អញ្ជើញសម្ពោធស្ពានបេតុងមួយខ្សែដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ចំណងដៃប្រជាជននៅខេត្តព្រះវិហារ..

ផ្សាយចេញពី.ខេត្តកំពង់ស្ពឺ.នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣.

ព្រៈវិហារ ស្ពានបេតុងមួយខ្សែមានប្រវែង១៤៤ម៉ែត្រ ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្រាប់ជាចំណងដៃសម្រាប់ប្រជាជនខេត្តព្រៈវិហារ ត្រូវបានធ្វើពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធឹបតីភាពរបស់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពិសេសនឹងជាតំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ នឹងឯកឧត្តម លោកជំទាវ មន្ត្រីរាជការនឹងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុៈករផងដែរ ។

ឯកឧត្តម គីម រិទ្ឋី បានអោយដឹងថា ការសម្ពោធស្ពាននេះជាសមត្ថផលថ្មីរបស់ប្រមុខរាជរដ្ឋាភិបាលផ្តល់ជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ជាចំណងដៃថ្មី សម្រាប់ប្រយោជរួមនឹងសរបញ្ជាក់អោយឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ប្រជាជននៅតាមទីជនបទ ពិសេសប្រជាជននៅក្នុងខេត្តព្រៈវិហារ ដើម្បីសម្រួលដល់ការដឹកជញ្ជូនកសិផលនានាមកកាន់ទីផ្សាបានយ៉ាងឆាប់រហស័ ឯកឧត្តមបានបន្តអោយដឹងថា សុភាសិតបានចែងថា ទទួលទាននឹកអោយដល់ប្រភព ជ្រកម្លប់អោយនឹកដល់អ្នកដាំ ។

ឯកឧត្តម គង់ អៀង អនុរដ្ឋលេខាធីការក្រសួងការពារជាតិបានអោយដឹងថា ស្ពានចាស់សាងសង់កាលពីជំនាន់ដើមសង់អំពីដែកបេលេមានសភាពទ្រុតទ្រោមខ្លាំង ដោយសាស្ពានចាស់មិនអាចទ្រទម្ងន់ផ្ទុកបាន ឯកឧត្តម មាស សុភា នឹងឯកឧត្តម អភិបាលខេត្ត បានលើកសំណើទៅសម្តេចតេជោ ដើម្បីសុំថវិការក៍សាងស្ពានថ្មីនេះលើង ក្នុងគោលបំណងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្ពាននេះអាចទ្រទម្ងន់បាន25តោន ។ ឯកឧត្តម មាស សុភា បានថ្លែងការកោតសរសើរដល់អាជ្ញាធរដែនដីដែលបានជួយសម្រួលដល់ការសាងសង់ស្ពាននេះទទួលបានជោគជយ័ នឹងបានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់សម្តេចតេជោ នឹងសម្តេចគិតិ្តព្រិទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សាកសួសុខទុកចំពោះប្រជាពលរដ្ឋនៅទូរទាំងខេត្តព្រះវិហារ។

ឯកឧត្តម មាស សុភា បានបន្តអោយដឹងថា សម្តេតេជោ បានផ្តល់អាទ្ឋិភាព ៤យ៉ាង ជាសំខាន់ ក្នុងការដឹកនាំក៍សាងនឹងអភិវឌ្ឈន៍ជូនប្រទេសជាតិ អាទ្ឋិភាពទី១ ផ្លូវគមនាគមន៍ មានផ្លូវស្ពាន ចាប់តាំងពីទីក្រុងរហូតដល់ជនបទ ព្រុំដែនសុទ្ឋតែផ្លូវកៅស៊ូ បេតុង នឹងផ្លូវលំ អាទ្ឋិភាពទី២ ភ្លើង កាលពីដើមប្រជាពលរដ្ឋនៅតាមទីជនបទ ប្រើជន្លុះនឹងចង្កៀងប្រេងកាត ចុះពេលនេះមានភ្លើងអគ្គីសនីប្រើដល់ជនបទហើយ អាទ្ឋិភាពទី៣ វិសយ័ទឹកស្អាត ពីដើមភូមិនិមួយៗមានតែអណ្តូងដៃតែមួយតែពេលនេះទឹកស្អាត តបណ្តាញដល់ទីជនបទ យើងមានអាងធំៗស្តុកទឹកទុកស្រោចស្របដំណាំអាចធ្វើស្រូវបាន២ដងក្នុង១ឆ្នាំអាទ្ឋិភាពទី៤ វិសយ័ធនធានមនុស្សពីដើមលើយសាលារៀន មានតែនៅតាមក្រុងស្រុក ពេលនេះវិទ្យាលយ័អនុវិទ្យាលយ័ចូលដល់ឃុំសង្កាត់ហើយ ប្រទេសជឿនលឿនទៅបានអាស្រយ័លើធនធានមនុស្ស ជាចុងក្រោយឯកឧត្តម មាស សុភា បានអំពាវនាវដល់ប្រជាជននៅទូរទាំងខេត្តព្រះវិហារ សូមអញ្ជើទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិការទី៧ដើម្បីរើសថ្នាក់ដឹកនាំដែលបានជួយដល់ការក៍សាងប្រទេសអោយមានការរីកចម្រើនពិសេសថ្នាក់ដឹកនាំដែលកំពង់បម្រើផលប្រយោជរបស់បងប្អូនប្រជាពលរដ្ឋយើង៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!