ខេត្តកំពង់ស្ពឺ÷ ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ឯកឧត្តម វង្ស សាមុន សមាជិកគណ:កម្មាធិកាកណ្តាលអនុប្រធានក្រុមកាងារចុះជួយស្រុក និងជាប្រធានក្រុមការងារចុះជួយឃុំមានជ័យបានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ ឯកឧត្តម ជាអនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក ឯកឧត្តម ប្រធាន អនុប្រធានក្ក្រុមការងារគណបក្សជាសមាជិកសមាជិការគណបក្ស ស្រុក និងឃុំ ប្រមាណជាង ២.៥០០នាក់។ បន្ទាប់ពីអង្គពិធីទាំងមូលបានទស្សនា និងស្តាប់ ដោយយកចិត្តទុកដាក់ ការផ្សាយបន្តផ្ទាល់ពីថ្នាក់កណ្តាល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ កោះពេជ្រ ជាពិសេស ស្តាប់ការថ្លែងសុន្ទរកថានយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួចមក មានមតិសំណេះ សំណាលជាមួយសមាជិក សមាជិកាបក្ស ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានសម្តែងនូវក្តីរីករាយដោយបានចូលរួម ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ នាថ្ងៃនេះ ដោយអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់បោះឆ្នោត និងប្រតិទិននៃការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានកំណត់រយៈពេល ២១ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ និងផ្សាភ្ជាប់ជាមួយបុណ្យខួបអនុស្សាវរីយ៍លើកទី ៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានបន្តទៀតថា សុន្ទរកថានយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងអំបាញ់មិញនេះ គឺជាប្រទីបបំភ្លឺផ្លូវរបស់យើងទាំងអស់គ្នា សម្រាប់បង្កើនការយល់ដឹងរបស់ខ្លួន និងយកទៅប្រើប្រាស់ក្នុងការឃោសនា ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជាយើង ហើយបន្តិចទៀតនេះ យើងនឹងហែរក្បួនឃោសនាចុះទៅតាមឃុំរៀងៗខ្លួន និងចូលដល់ក្នុងភូមិចំណុះឃុំ ដើម្បីបង្ហាញកម្លាំង និងផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់គណបក្ស ដល់មជ្ឈដ្ឋានប្រជាជន មហាជន ដើម្បីដណ្តើមប្រៀបនយោបាយជូនគណបក្សប្រជាជនកម្ពុជាយើង ជាពិសេស បន្តគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ឯកឧត្តមបណ្ឌិត អ៊ុក កោសា បានបន្ថែមទៀតថា៖ ក្នុងរយៈពេល ៧២ឆ្នាំកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាយើង បានសម្រេចនូវស្នាដៃជាប្រវត្តិសាស្រ្ត គឺបានសង្គ្រោះជីវិតប្រទេសជាតិ និងប្រជាជន ឲ្យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ និងការពារការវិលត្រឡប់នៃរបបដ៏ឃោរឃៅនេះ និងបានធ្វើជាស្នូលនៃការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាមរុំាំរ៉ៃ បង្កើតបាន សុខសន្តិភាពពេញលេញ ពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសម្រេចការបោះឆ្នោតយ៉ាងទៀតទាត់ ទាំងបោះឆ្នោតរដ្ឋសភា ព្រឹទ្ធសភា បោះឆ្នោតឃុំ សង្កាត់ បោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត បោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក តាមការកំណត់នៃរដ្ឋធម្មនុញ្ញ ដោយទទួលបានការគាំទ្រ និងសាទរពីសំណាក់សហគមន៍ជាតិ និងអន្តរជាតិ។ កម្ពុជា បានស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់នៅលើពិភពលោក ដោយឡែក ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ គណបក្សប្រជាជនកម្ពុជាយើង បានពុះពារគ្រប់ឧបសគ្គ ដើម្បីការពារសុខមាលភាព និងអាយុជីវិតរបស់ប្រជាជនយើង ដែលធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលងើបចេញពីជម្ងឺកូវីដ-១៩ បានលឿនជាងគេនៅលើពិភពលោក។
សូមរាយការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤
អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់..
លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ..
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន..