ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

សង្វៀនបញ្ជល់មាន់និងអាប៉ោង ដ៏ធំលំដាប់ខ្នាតយក្ស ១កន្លែង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យបំផុត ខណៈអាជ្ញាធរមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ..

សង្វៀនបញ្ជល់មាន់និងអាប៉ោង ដ៏ធំលំដាប់ខ្នាតយក្ស ១កន្លែង កំពុងតែបើកលេងយ៉ាងអនាធិបតេយ្យបំផុត ខណៈអាជ្ញាធរមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ ស្ថិតនៅស្រុករវៀង ខេត្តព្រះវិហារ..

ព្រះវិហារ៖ តើឯណាទៅភូមិ/ឃុំ/មានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិ/ឃុំ/ស្រុកហើយនោះ!! សេចក្តីរាយការណ៍ពីរពលរដ្ឋនៅក្នុងស្រុករវាងបានឲ្យដឹងថា មានសង្វៀនបញ្ជល់មាន់និងអាប៉ោង ដ៏ធំលំដាប់ខ្នាតយក្ស ១កន្លែង កំពុងបើកទទួលក្រុមអ្នកមានល្បែងឲ្យចូលមកលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចញញើតនិងទោសទាន់អ្វីបន្តិចសោះឡើយ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោង ដ៏ធំលំដាប់ខ្នាតយក្សដែលកំពុងគៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងនោះនៅត្រង់ចំណុចចម្ការស្វាយចន្ទី ចន្លោះគីឡូម៉ែត្រ លេខ៥៥-៥៦ ស្ថិតនៅភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងបើកដំណើរការ អាជីវកម្ម លេងល្បែងស៊ីសងខុសច្បាប់ យ៉ាងពេញបន្ទុក ខណៈសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ពលរដ្ឋដាក់ការសង្ស័យប្រហែលត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ស្ដាប់មិនឮ នូវរាល់សកម្មភាពទាំងនេះ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

ជាក់ស្ដែងៈ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នេះដែរ គេឃើញក្រុមអ្នកញៀនល្បែង មកពីភូមិ-ឃុំ ដែលនៅក្បែរ និងមកពីតាមបណ្ដាស្រុកផ្សេងៗ បានធ្វើដំណើរប្រសេកប្រសាច តាមដងផ្លូវ ខ្លះជិៈម៉ូតូឌុបគ្នា ស្ពាយកន្ត្រកមាន់ជល់ ខ្លះទៀតជិៈរថយន្តសេរីទំនើបៗ ដឹកមនុស្សរួមនិងកន្ត្រកមាន់ជល់មកជាមួយដើម្បីមកប្រមូលផ្ដុំគ្នាលេងភ្នាល់ដាក់លុយស្រែកហ៊ោកញ្ជ្រៀវទ្រហឹងអង្កងយ៉ាងរំពង ព្រោះចំ(ថ្ងៃអាទិត្យ)ដែលជាថ្ងៃគូណាត់ពិសេស ភ្នាល់ចាក់លុយធំៗ។

សេចក្ដីរាយការណ៍បានឱ្យអ្នកសារព័ត៌មានយើងដឹងថាៈ សង្វៀនបញ្ជល់មាន់និងអាប៉ោង ដ៏ធំលំដាប់ខ្នាតយក្ស ខាងលើបានចាប់ផ្ដើម បើកដំណើរការ ជាយូរមកហើយ ដោយក្នុង១សប្ដាហ៍លេង០៤ថ្ងៃ។
ក្នុងនោះ ពួកគេបើកលេងចល័ត ចំនួន២ទីតាំងក្បែរគ្នា ក្នុងមូលដ្ឋាន ភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ដដែលទេ។

ជាក់ស្ដែងៈទីតាំងទី១ គេលេងត្រង់ចំណុចក្នុងចម្ការស្វាយចន្ទី គីឡូម៉ែត្រ លេខ៥៥-៥៦ ស្ថិតនៅភូមិ-ឃុំខាងលើ។
២ គេលេងនីក្នុងចម្ការស្វាយចន្ទី.ខាងលិចផ្លូវចន្លោះគីឡូម៉ែត្រលេខ៥១-៥២ ស្ថិតនៅភូមិ-ឃុំខាងលើ។

យ៉ាងណាក្ដី នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ គេសង្កេតឃើញក្រុមអ្នកញៀនល្បែងដែលឈ្នះ បានហ៊ោរកញ្ច្រៀវ សប្បាយយ៉ាងទ្រហឹងអឺងកង ខណៈអ្នកចាញ់មុខក្រៀមក្រំ ប្រឈមឈ្លោះប្រពន្ធកូន នឹងជំពាក់បំណុលគេ ។

បើតាមអ្នកញៀនល្បែងបាននិយាយថាៈសង្វៀនបញ្ជល់មាន់និងអាប៉ោង ដ៏ធំខ្នាតយក្សត្រង់ចំណុចខាងលើ គឺលេងភ្នាល់ចាក់លុយធំៗណាស់ ដោយមាន់ជល់១គូៗ ពួកគេភ្នាល់ចាក់លុយ ចាប់ពី១០លានរៀល ទៅ៤០.រៀលឯណោះ! ចំពោះអាប៉ោងវិញ ពួកគេ ភ្នាល់ចាក់លុយចាប់ពី ២លានរៀល ទៅ៤០លានរៀល ក្នុងមួយគ្របៗ។

ជាហេតុនាំឱ្យម្ចាស់ទីតាំង អាចប្រមូលលុយពីការ ដកតុងបានរាប់សិបលានរៀលក្នុងមួយថ្ងៃៗ សម្រាប់យកមករត់ការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធបានយ៉ាងងាយស្រួល។ជុំវិញករណីនេះ លោក ព្រុំ ស៊ីថា អធិការរងស្រុករវៀង ទទួលផែនព្រហ្មទណ្ឌ បានថ្លែងប្រាប់ (សារព័ត៌មានយើង) នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ថា លោកមិនបានដឹងទេ។

ប៉ុន្តែលោក ព្រុំ ស៊ីថា រុញឱ្យអ្នកសារព័ត៌មានយើង ទៅចាប់ក្រុមអ្នកលេងល្បែងខាងលើដោយខ្លួនឯង ខណៈសមត្ថកិច្ចរបស់លោក ចាំសហការតាមក្រោយ។

បើតាមលោកអធិការរង គឺភូមិសាស្ត្រនៅទីនោះស្មុកស្មាញ ពិបាកបង្ក្រាបណាស់។
ម្យ៉ាងវិញទៀត ចម្ងាយពីទីរួមស្រុក ទៅកន្លែងលេងល្បែងជាង៤០គីឡូម៉ែត្រឯណោះ អញ្ចឹងទម្រាំកម្លាំងទៅដល់គេរត់អស់ហើយ។
លោកអធិការរង បន្ថែមថាៈ អ្នកលេងល្បែង គេមានខ្សែបណ្ដាញខ្លាំងជាងរូបលោកទៀត ដោយមានអ្នកមើលផ្លូវ ពីចម្ងាយទៀតផង។

ចំណែកលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង បានថ្លែងស្រដៀងគ្នា និងលោកអធិការរងដែរ! ដោយរុញឱ្យអ្នកសារព័ត៌មាន ចាប់ល្បែង និងសហការជាមួយសមត្ថកិច្ចក្នុងការចុះបង្ក្រាប។

ដោយលោក ហោ ប៊ុនហួរ អះអាងថាៈ ឱ្យតែកម្លាំងចុះទៅ គឺដឹងតែបែកការណ៍រហូត អញ្ចឹងពិបាក។
លោក ហោ ប៊ុនហួរ អះអាងថា(ខ្ញុំប្ដេជ្ញាបង្ក្រាបល្បែង ក្នុងមូលដ្ឋាន)។

បើទោះបីជាលោកអភិបាលស្រុក បានប្ដេជ្ញាបែបនោះក្ដី ប៉ុន្តែធាតុពិតជាក់ស្ដែងៈសកម្មភាព សង្វៀនបញ្ជល់មាន់និងអាប៉ោង ដ៏ធំលំដាប់ខ្នាតយក្សនៅត្រង់ចំណុចខាងលើ គឺនៅតែបន្តសកម្មភាពលេងដ៏ដែល៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!