ខេត្តកំពត៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ល្បែងសុីសងភ្នាល់លុយគ្នាជល់មាន់តាមអនដែលមានផ្លាកសញ្ញា (KP99) ស្ថិតឃុំត្រពាំងវែង កំពុងរីករាលដាលក្នុងភូមិមួយចំនួនក្នុងស្រុកជុំគីរី ខេត្តកំពត ខណះពេលលោក មុី សុខុម អធិការស្រុកកំពុងមានជំងឺប្រចាំកាយ។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានឃុំត្រពាំងវែងបានប្រាប់អោយដឹងថា មានទីតាំងបើកលេងល្បែងជាច្រើនកន្លែងនៅក្នុងឃុំត្រពាំងវែង កំពុងបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្តិ៍ត្រពាំងវែងនិងសមត្ថកិច្ចជំនាញស្រុកជុំគីរី សូម្បីតែបន្តិចឡើយពោល៖បើកដំណើរការលេងដោយសុខសុវត្តិភាពខ្ពស់តែម្តង។
ក្រោយពីទទួលព័ត៌មានពីពលរដ្ឋរាយការណ៍ថា មានទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញអង្គភាពយើងបានសហការជាច្រើនអង្គភាពជាច្រើនចុះដល់ទីតាំង ជាក់ស្តែងមានការបើកលេងពិតប្រាកដមែន ភ្នាក់ងារយើងក៏ផ្តិតរូបភាពជាក់ស្តែងនិងបានរាយការណ៍ជូនលោក មុី សុខុម អធិការជុំគីរីតាមរយះ what’s up ។
លោក មុី សុខុម អធិការស្រុកជុំគីរី បានប្រាប់អង្គភាពយើងតាមរយះទូរស័ព្ទដៃអោយដឹងថា ព្រឹកមិញនេះមានកម្លាំងសមត្តកិច្ចជំនាញខេត្ត បានចុះធ្វើការបង្ក្រាបហើយ លោកបន្តថាលោកកំពុងមានជំងឺរលាកសណ្លាក់ទើបងើបមិនរួចទេឈឺរាប់ឆ្នាំហើយដោយហេតុនេះហើយទើបល្បែងសុីសងកាន់រីករាលដាលក្នុងស្រុកជុំគីរីខណះដែលលោកមានជំងឺប្រចាំកាយ។ជាក់ស្តែងសុីសងជាច្រើនទីតាំងក្នុងឃុំត្រពាំងវែងកំពុងរីកដុះដាលយ៉ាងសកម្មទីតាំងនៅក្បែរផ្សារជុំគីរី មិនឆ្ងាយពីអធិការស្រុក ប៉ុន្មានរយម៉ែត្រទេហេតុអ្វីបានបើដំណើរការបានដោយសេរីទៅវិញ។
ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពតមេត្តាចាត់កម្លាំងជំនាញក្រោមឱវាទ ចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងទីតាំងបើកលេងល្បែងសុីសងជល់មាន់តាមអនឡាញក្នុងមូលដ្ឋានឃុំត្រពាំងវែងស្រុកជុំគីរីផង ដើម្បីធ្វើការបង្ក្រាប ចូលរួមចំណែកបញ្ជៀសអំពើចោររកម្មផ្សេងនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន៕