ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយមានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជំនាញស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានចុះពិនិត្យនិងស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាជនដៃដល់និងឈានទៅឃាត់ខ្លួនបានជនដៃដល់បានហើយមានឈ្មោះ ហេង លីណា ហៅ ខុងខៃ នឹង ដកហូតបានវត្ថុតាង ដំបងឈេីជ្រុងមួយកំណាត់ ដែរជាឧបករណ៍ធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅក្នុងប្លុកឈាម។គួររំលឹកថាកាលពីវេលាម៉ោង២៣និង១០នាទី យប់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ បុរសម្នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមមុខឃ្លាំងមួយកន្លែង ខណៈដែលជិះកង់ហើយត្រូវបានជនដៃដល់យករបស់រឹងវាយសន្ធប់ បណ្តាលឱ្យដេកដួល ហើយជនដៃដល់រត់គេចខ្លួនបាត់ស្រមោល។
តាមការឱ្យដឹងពីសមត្ថកិច្ចថា ជនរងគ្រោះមានឈ្មោះ សាំង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខ រស់នៅក្នុងភូមិគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។
នគរបាលស្រុកគងពិសីបាននិយាយឱ្យដឹងថា មានបុរសម្នាក់ ប្រទះឃើញបុរសម្នាក់ទៀត( សាកសព )បានដេកស្លាប់នៅក្នុងថ្លុកឈាម នៅចំណុចផ្លូវបេតុងមុខឃ្លាំងរបស់ឈ្មោះរ៉េត ស៊ីនឿន ភេទប្រុស ស្ថិតនៅភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង១០រំលងអាធ្រាត្រ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ បើតាមឈ្មោះ នគរបាលស្រុកគងពិសីបាននិយាយបន្តទៀតថា កាលពីវេលាម៉ោង១១និង១០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឈ្មោះ តាក ឈុន ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នកយាមឃ្លាំងខាងលើ) រស់នៅភូមិព្រៃស្បូវ ឃុំវាល ស្រុកគងពិសី បានមកនិយាយប្រាប់ឈ្មោះទ្រី វីបុន ភេទប្រុស អាយុ៣១ឆ្នាំ ថាមានមនុស្សដេកស្លាប់នៅលើផ្លូវបេតុងភូមិ /ឃុំខាងលើ រួចហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីចុះពិនិត្យនិងធ្វើការស្រាវជ្រាវរកមូលហេតុច្បាស់លាស់។នគរបាលស្រុកគងពិសីបានបញ្ជាក់ទៀតថា÷ បើតាមការបំភ្លឺពីឈ្មោះ តាក ឈុន ភេទប្រុស អាយុ៤៦ឆ្នាំ (ជាអ្នកយាមឃ្លាំងខាងលើ)ប្រាប់ថានៅមុនពេលកើតហេតុរូបខ្លួនកំពុងជក់ថ្នាំញៀនជាមួយឈ្មោះយ៉ន ខៃ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃស្បូវ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពេលជក់ថ្នាំញៀនរួចរាល់ហើយ ក៏មានទំនាស់ពាក្យសំដីជាមួយ ឈ្មោះ ខៃ នោះ។ ក្រោយទាស់ពាក្យសំដីហើយ ឈ្មោះ ខៃ ក៏ដើរចេញទៅបាត់ លុះបានមួយសន្ទះក្រោយមកឃើញឈ្មោះ សាំង ចំរើន ជនរងគ្រោះ (សព) បានជិះកង់ចូលមកក្នុងឃ្លាំង ហើយបានសុំជក់ថ្នាំញៀនជាមួយខ្លួនដែរ ក្រោយមកជនរងគ្រោះបានប្រាប់ថាសុំទៅទិញបារី ហើយឈ្មោះ តាក ឈុន បានប្រាប់ថា បើចេញទៅចាក់សោរទ្វារឲ្យផង (ខ្លាចអា ខៃ ) វាមករករឿង។ គ្រាន់តែជនរងគ្រោះជិះកង់ចេញទៅភ្លាមៗនោះ ឈ្មោះ តាក ឈុន បានឮសូរសំលេង ស្រែកអូយៗ ខ្ញុំងាកមើលឃើញជនរងគ្រោះឈ្មោះ សាំង ចំរើន ដេកដួលហូរឈាមលើផ្លូវខាងមុខឃ្លាំងបាត់ទៅហើយ។ ពេលរត់ចេញទៅមើលឃើញឈ្មោះ ខៃ ភេទ ប្រុស អាយុ២៤ឆ្នាំ ដើរចេញពីកន្លែងកើតហេតុ ទៅទិសខាងត្បូងបាត់ទៅ។
នគរបាលស្រុកគងពិសីបានបន្ថែមទៀតថា ក្រោយចុះពិនិត្យនៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវបេតុងក្នុងភូមិ/ឃុំ ខាងលិចចិញ្ចើមផ្លូវផ្នែកខាងកើតចម្ងាយប្រមាណ២ម៉ែត្រ ឃើញមានកង់មួយពណ៌ខ្មៅ ទូកស្រី ដួលមកខាងលិចទិសដៅទៅខាងត្បូង។ និងឃើញមានសាកសពបុរសម្នាក់ដេកផ្កាប់មុខក្បាលទៅទិសខាងលិច ងាកមុខមកត្បូងដៃស្ដាំបត់ដាក់ក្រោមទ្រូង ពាក់អាវក្រណាត់ដៃវែងពណ៌ខ្មៅ ស្លៀកខោត្រឹមជង្គង់ពណ៌ខ្មៅ ផ្ទៃមុខមានប្រឡាក់ឈាម ម្រាមកូនដៃស្ដាំឃើញមានជាប់កូនសោទ្វារមួយផង។ មានស្នាមជាំប៉ោងខ្មៅភ្នែកឆ្វេង ស្នាមរបួស ក្រោមចុងភ្នែកឆ្វេង ស្នាមជាំ កឆ្វេងក្រោមត្រចៀកដល់ថ្ពាល់(បាក់ឆ្អឹង)។ ស្នាមជាំកោស ថ្ពាលស្ដាំដល់ជើងសក់។
តាមការសន្និដ្ឋានរបស់ជំនាញ ដែលចុះទៅធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុ សពជនរងគ្រោះ ស្លាប់ដោយសារត្រូវនឹងវត្ថុរឹងវាយចំក្រោមចុងភ្នែកឆ្វេងនិងកខាងឆ្វេងបណ្តាលឲ្យបាក់ឆ្អឹងកងកនិងផ្គាម ជាករណីឃាតកម្ម។
ជាក់ស្ដែងឃា.ត.ករ ដែរជនដៃដល់បានទទួលស្គាល់និងសារភាពថាខ្លួនពិតជាបានយកដំបងឈេីជ្រុង វាយទៅលេីឈ្មោះ ចំរើន ពិតប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្ដនីតិវិធីនិងកសាងសំណុំរឿងបញហជូនទៅស្នងការដ្ឋាននគរបាលខេត្ដចាត់ការបន្ដ៕