ព្រះវិហារ÷ ដីព្រៃរបស់រដ្ឋជាច្រើនហិចតា នៅចំណុចភ្នំប្រមេរ ជាព្រុំប្រទល់ស្រុកចំនួន០២គឺស្រុកជយ័សែននឹងស្រុកឆែប ត្រូវបានក្រុមឈ្មួញខិលខូចដាក់គ្រឿងចក្រចូលទៅឈូសឆាយយកធ្វើកម្មសិទ្ឋ តែត្រូវបែកការបន្ទាប់ពីគ្រឿងចក្រចូលឈូសបានតែ០៥ថ្ងៃត្រូវដកគ្រឿងចក្រចេញមកវិញ ដោយខ្លាចសមត្ថកិច្ចបង្ក្រាប នៅព្រឹកថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៣ នេះ លោក ឡង់ សុបិន ប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ស្រុក បានដឹកនាំកម្លាំងជំនាញបរិស្ថានខេត្តដឹកនាំដោយលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្ត លោល ខិត វណ្ណៈ នាយស្នាក់ការស្រែវាល លោកវិរះសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាលស្រុកជយ័សែន បានចូលរួមពិនិត្យ ដោយមានក្រុមអ្នកសាព័ត៏មាន០១ ក្រុមចូលរួមផងដែរ ។ ក្រោមពីការពិនិត្យការឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចខាងលើ លោក ឡង់ សុបិន បានជួបជាមួយប្រជាពលរដ្ឋណែនាំអោយប្រជាពលរដ្ឋអោយយកលិខិតស្នាមទៅពិនិត្យនៅសាលាស្រុកឆែប ចំណែកក្រុមអ្នកឈូសឆាយដោយប្រើគ្រឿងចក្រទំនើបៗនោះរកមុខមកទទួលខុសត្រូវមិនទាន់ឃើញទេ ទោះដឹងថា ឈ្មោៈឡឹក សារុន ជាមេការនាំគ្រឿងចក្រចូលឈូសឆាយដីរដ្ឋធ្វើជាកម្មសិទ្ឋក៍ដោយ ក៍នៅតែថាគ្មានភស្តុតាង តាមពិតឈ្មោះ ឡឹក សារុន នេះប្រជាពលរដ្ឋលួចថតបាន បាញ់អោយក្រុមអ្នកយកព៍ត័មានព្រមទាំងបង្ហោះលើបណ្តាញសង្គមទំនាក់ទំនងវេសបុសទៀតផង ដីព្រៃរដ្ឋនៅចំណុចខាងលើត្រូវបានឈ្មោះឡឹក សារុន នេះនាំគ្រឿងចក្រចូលឈូសឆាយចំនួន០២ឆ្នាំហើយ កាលពីឆ្នាំ២០២៣ត្រូវបានចាបគ្រឿងចក្រចំនួន០២គ្រឿង ចាប់បានមួយដង្ហើមចង្រិតដោះលែងវិញឆ្នាំ២០២៣ យកគ្រឿងចក្រចូលឈូសចំនួន១១គ្រឿងទៀត តែមិនត្រូវបានចាប់ឡើយ សូមបញ្ជាក់ជូនផងដែរថា ឈ្មោះ ឡឹក សារុន នេះជាអ្នកសាព៍ត័មានតែមិនដឹងនៅអង្គភាពណាទេសមត្ថកិច្ចជំនាញធ្លាប់បានបង្ហើបអោយដឹងថា មានអ្នកសាព៍ត័មានជាអ្នករត់ការសុំឈូសឆាយដីព្រៃនៅចំណុចខាងលើចំនួន២០០ហិចតា តែសមត្ថកិច្ចជំនាញមិនអនុញាតលួចឈូសដោយមិនបាច់មានច្បាប់ ។
លោក ឡឹក សារុន មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី10នេះដោយសាលេខ0719293131 របស់គាត់ប្រើខលមិនចូល ។ពាក់ពន្ឋនឹងការឈូសឆាយដីរដ្ឋបែបអនាធឹបតេយ្យខាងលើ សង្ឃឹមថាសម្ថកិច្ចជំនាញក៍ដូចអាជ្ញាធរដែនដីចាត់វិធានការច្បាប់យ៉ាងតឹងរឹងដោយមិនលើកលែងចំពោះជនដែលបានប្រព្រិតដោយខុសច្បាប់ ។ ប្រមុខរាជរដ្ឋាភិបាលបានប្រមានចាត់ការចំពោះមន្ត្រីខិលខូចសមគំនិតជាមួយក្រុមខិលខួចលួចឈូសដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ឋ ។