ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» វគ្គ ផ្តាច់ព្រ័ត្រដណ្តើមជ័យលាភី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» វគ្គ  ផ្តាច់ព្រ័ត្រដណ្តើមជ័យលាភី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំគណៈកម្មការរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» ដើម្បីបង្កឱកាសដល់យុវជនជាមន្រ្តីរាជការ ក្រឡាបញ្ជី និងអាជ្ញាសាលាកំពុងបម្រើការងារនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ បានបញ្ចេញនូវទេពកោសល្យក្នុងការនិយាយជាសាធារណៈ ព្រមទាំងចំណេះដឹង និងសមត្ថភាពពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។ កម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នេះ បានចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នឹងធ្វើការជ្រើសរើសបានបេក្ខជនជាប់ Short List ចំនួន៤៨រូប ដើម្បីចូលរួមប្រកួតជម្រុះ។ កម្មវិធី បានឆ្លងកាត់ការប្រកួត ២លើករួចមកហើយ ដែលលើកទី១-ត្រូវបានរៀបចំឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វគ្គសម្ភាសន៍ ដែលគណៈកម្មការបានធ្វើការជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន២២រូប (ស្ត្រី៩រូប) និងលើកទី២-ត្រូវបានរៀបចំនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វគ្គបង្ហាញសមត្ថភាពលើវេទិកា ដែលគណៈកម្មការបានធ្វើការជ្រើសរើសបានបេក្ខជន បេក្ខនារី ចំនួន១០រូប (ស្ត្រី ៥ រូប) ដើម្បីឈានមកប្រកួតវគ្គផ្តាច់ព្រ័ត្រ។ សូមបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមជ័យលាភី ចំនួន៣រូប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានបេក្ខជន បេក្ខនារី ចុងក្រោយ ចំនួន១០រូប (ស្ត្រី៥រូប) ចូលរួម និងត្រូវជ្រើសរើសដោយអង្គបោះឆ្នោតដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី រួមជាមួយពិន្ទុនៃការ Share, Like និង Comment នៅលើ Facebook Page ក្រសួងយុត្តិធម៌ ចំពោះបេក្ខជន បេក្ខនារី នីមួយៗ ពីសំណាក់សាធារណជន៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!