ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

អីយ៉ាពិតជាមិនធម្មតាមែន !បុគ្គលពីរនាក់កំពុងតែសាងសង់លំនៅឋានឡូយចូលព្រែកយកធ្វើជាកម្មសិទ្ធិ ពលរដ្ឋដាក់ការសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល..!!

អីយ៉ាពិតជាមិនធម្មតាមែន !បុគ្គលពីរនាក់កំពុងតែសាងសង់លំនៅឋានឡូយចូលព្រែកយកធ្វើជាកម្មសិទ្ធិ ពលរដ្ឋដាក់ការសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល..!!

ខេត្តកណ្ដាល÷ យើងដឹងហើយថា ទន្លេរ ស្ទឹង បឹង បួរ ព្រែក ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមិនអាចមាននរណាម្នាក់កាន់កាប់ សាងសង់ អាស្រ័យផលបានឡើយ បច្ចុប្បន្ននៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ថ្មីៗនេះ គេបានសង្កេតឃើញ មានករណីលំនៅឋានសាងសង់ជាបន្តបន្ទាប់ ឡូយចូលទៅក្នុងព្រែកនិងលើផ្លូវសាធារណៈរបស់រដ្ឋ ទាំងមិនមានច្បាប់អនុញ្ញាត បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ទៅលើស្ថាប័នពាក់ព័ន្ធ ដែលមិនមានការទប់ស្កាត់។

ជាក់ស្ដែងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានទៅដល់ទីតាំងខាងលើ ពលរដ្ឋបានឱ្យដឹងថា មានបុគ្គលអ្នកមានលុយពីរនាក់កំពុងតែសាងសង់លំនៅឋានឡូយចូលក្នុងព្រែក ហាក់បីដូចជាមើលស្រាលច្បាប់ទម្លាប់ ប៉ុន្តែអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធហាក់មិនអើពើ ហាមឃាត់ ឬទប់ស្កាត់ទាល់តែសោះ។

បុគ្គលដែរសាងសង់លំនៅឋានឡូយចូលក្នុងព្រែកនោះមានឈ្មោះ
ទី ១. ឈ្មោះ លោក តា ម៉ាប់ (ជាជនជាតិយួន)ដែលកំពុងសាងសង់លំនៅឋានឡូយចូលក្នុងព្រែកយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ទី.២ ឈ្មោះ ស្រី ភា ដែរកំពុងតែសាងសង់លំនៅឋានឡូយចូលក្នុងព្រែក ដើម្បីបើកកន្លែងកំសាន្តសប្បាយៗ(ខារ៉ាអូខេ) ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ចំណុចនេះ.ពលរដ្ឋលើកឡើងថា បើមិនមានការទប់ស្កាត់ ឬបង្ក្រាប ពីអាជ្ញាធរពាក់ព័ន្ធ ទៅលើលំនៅឋានអនាធិបតេយ្យសាងសង់ ឡូយចូលក្នុងព្រែកនោះទេ ពិតជារីករាលដាលកាន់តែច្រើនទៅៗហើយ។ ពីព្រោះគេមើលឃើញថា អ្នកដែលសាងសង់ឡូយចូលក្នុងព្រៃបាន ក្រៅពីអ្នកនោះទៀត គេក៏អាចសាងសង់បានដូចគ្នា។ ហើយអ្នកដែលអាចសាងសង់លំនៅឋានឡូយចូលព្រែកបាននេះ គឺមិនមែនប្រជាពលរដ្ឋ ដែលជាអ្នកមានជីវភាពទន់ខ្សោយនោះដែរ ។ជុំវិញបញ្ហាសាងសង់លំនៅឋានមិនមាន ច្បាប់ខាងលើនេះ បានធ្វើឲ្យប្រជាពលរដ្ឋក្រីក្រដែលរស់នៅម្តុំនោះ បានត្អូញត្អែរពីសកម្មភាពសាងសង់លំនៅឋាន ពីសំណាក់បុគ្គល មានលុយ មានអំណាច ព្រហើនបំពានផ្លូវច្បាប់ដោយសាងសង់លំនៅឋានរំលោភចូលក្នុងព្រែកទាំងគឃ្លើនដោយមិនខ្លាចញញើតច្បាប់អ្វីបន្តិចឡើយ ។

ពាក់ព័ន្ធនិងការសាងសង់លំនៅដ្ឋានឡូយចូលក្នុងព្រែកខាងលើនេះដែរអ្នកយកព័ព៌មានយើងបានទូរស័ព្ទទៅលោក មេឃុំគគីរធំ គាត់បានបកស្រាយយ៉ាងស្រទន់ថា ទីតាំងខាងលើនេះគាត់បានដឹងហើយ គាត់បានរាយការណ៍ជូនទៅថ្នាក់លើ ព្រោះយើងថ្នាក់ក្រោមរង់ចាំស្តាប់ថ្នាក់លើតើមានចំណាត់ការយ៉ាងណា។

លោកពូបានបន្តទៀតថា ប៉ុន្តែម្សិលមិញនេះខ្ញុំបានឲ្យអាជ្ញាធរឃុំនិងមន្ត្រីប៉ុស្តិ៍ចុះទៅធ្វើកំណត់ហេតុដល់ម្ចាស់លំនៅដ្ឋានខាងលើដែលកំពង់សាងសង់ មិនឲ្យសាងសង់បន្តទៀតទេ ព្រោះខាងមុខជាប់ផ្លូវ ខាងក្រោយជាប់ប្រឡាយ បើមិនហាមឃាត់ឬទប់ស្កាត់ទេនោះ ប្រាកដណាស់ច្បាស់ជាមានអ្នកទៅសាងសង់បន្តទៀតហើយ សូមអរគុណលោកប្អូនអ្នកសារព័ត៌មានល្អប្រពៃណាស់ដែលបានទំនាក់ទំនងមកសួរខ្ញុំមុន។

ជាមួយគ្នានេះដែរលោក អភិបាលស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានយើងបានទំនាក់ទំនងសួរពាក់ព័ន្ធនឹងការសាងសង់លំនៅឋានឡូយចូលក្នុងព្រែកខាងលើនេះ លោកបានប្រាប់មកសារព័ត៌មានយើងថា លោកបានឲ្យគេចុះទៅមើលហើយ សុំទោសខ្ញុំជាប់ប្រជុំបន្តិច។

ពលរដ្ឋរង់ចាំមើលថាតើបុគ្គលអ្នកមានលុយដែលកំពុងសាងសង់លំនៅដ្ឋានឡូយចូលក្នុងព្រែកយកធ្វើជាកម្មសិទ្ធិ ដោយមិនមានច្បាប់អនុញ្ញាតនោះ តើជំនាញមាននឹងចំណាត់ការផ្លូវច្បាប់យ៉ាងណាដែរ.? ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!