ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងតែបើកលេងនៅក្នុងទីតាំងហាងកាហ្វេមួយកន្លែង ដែរមានយីហោ(នីង នីង ការហ្វេ នឹង តែគុជ) បែរជាមន្រ្តីជំនាញនៃស្នងការខេត្តកំពង់ចាមរក្សារភាពស្ងៀមស្ងាត់..!!

ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញកំពុងតែបើកលេងនៅក្នុងទីតាំងហាងកាហ្វេមួយកន្លែង ដែរមានយីហោ(នីង នីង ការហ្វេ នឹង តែគុជ) បែរជាមន្រ្តីជំនាញនៃស្នងការខេត្តកំពង់ចាមរក្សារភាពស្ងៀមស្ងាត់..!!

ខេត្តកំពង់ចាម៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានទីតាំងលួចបើកដំណើរការល្បែងសុីសងប្រភេទ{ជល់មាន់ }តាមកញ្ចក់ទូរទស្សន៍ដល់ធំមួយកន្លែងជ្រកក្រោមស្លាក{នីង នីង កាហ្វេនឹងតែគុជ )នៅលើផ្លូវព្រះបាទអង្គអេងស្ថិតភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីតាំងមួយកន្លែងបានបើកដំណើរជាយូរមកហើយដោយមិនរំខានដល់មន្ត្រីពាក់ក្នុងមូលដ្ឋានក្រុងកំពង់ចាមសូម្បីតែបន្តិច។

ពលរដ្ឋលើកឡើងថា៖លោក អុឹង ប៊ុន អធិការក្រុងកំពង់ចាម ប្រហែលជាជ្រាបរឿងនេះហើយ គួរតែជួយចាត់មន្ត្រីជំនាញរបស់ខ្លួនចុះពិនិត្យទីតាំងជាក់ស្ដែងមួយកន្លែងនេះផង សូមកុំព្រងើយកន្តើយក្នុងការចុះបង្ក្រាបបទល្មើសល្បែងសុីសងទាំងឡាយណាខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះពលរដ្ឋសង្កេតឃើញថាទីតាំងមួយកន្លែងនេះបើកដំណើររាល់ថ្ងៃដោយពុំទាន់ឃើញអវត្តមានសមត្ថកិច្ចណាម្នាក់ចុះទៅពិនិត្យទីតាំងជាក់ស្ដែងនោះឡើយដើម្បីធ្វើការទប់ស្កាត់ឬបង្ក្រាបទាន់ពេលវេលា។ពលរដ្ឋសង្ឃឹមថា៖លោក ហេង វុទ្ធី ស្នងការខេត្តកំពង់ចាមទើបមកកាន់តំណែងជាស្នងការ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបទីតាំងបើកល្បែងសុីសងមួយកន្លែងនេះបានចាក់ជាមិនខាន ដើម្បីចូលរួមគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះនិងហឹង្សាក្នុងគ្រួសារ ព្រោះថាល្បែងជាដើមចោមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន សង្ឃឹមថាលោកស្នងការខេត្តកំពង់ចាម និងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបបទល្មើសក្នុងដែនរបស់ខ្លួនបន្តទៀតដើម្បីភូមិ/ឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ..

ការិយាល័យនិពន្ធ៖ 093200636 / 0718022293

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!