ព្រះវិហារ÷ ឪពុកចិត្តអប្រិយ៍ស្រវឹងជោគជាំយកកាំភ្លើងកែច្នៃមកបាញ់ប្រហារកូនស្រីដែលកំពុងពេញស្រលាញ់ចំពោះ.. ចំនួន១គ្រាប់បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម…ប្រពន្ធទប់កំហឹងមិនបាន…ទាញកាំបិតព្រាកាប់ក្បាលប្តីចំនួន៣កាំបិតបណ្តាលឲ្យរងរបួសធ្ងន់….អំពើឃាតកម្មដ៏ព្រៃផ្សៃនេះ….បានកើតឡើងកាលវេលាម៉ោង១១និង០០នាទីព្រឹកថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២៣ចំណុចខ្នមចំការជាំតាមិងខាងលិចភូមិស្ទឹងឃុំរអាង…ស្រុកសង្គមថ្មី ខេត្តព្រះវិហារ..ចម្ងាយប្រហែល៦គីឡូម៉ែតពីភូមិ….យោងតាមរបាយការណ៍…លោកណែម.សៀក.អធិការរងនៃអធិការដ្ឋាន នគរបាលស្រុកសង្គមថ្មីបានឲ្យដឹងថា: យុវតីរងគ្រោះដែលត្រូវជាកូនបង្កើតនៃជនដៃដល់ឈ្មោះ រិន ខាត់ណា (ស្លាប់)ភេទស្រីអាយុ១២ឆ្នាំមានទីលំនៅ ភូមិដា ឃុំចំរើន.ស្រុកសង្គមថ្មី.ខេត្តព្រះវិហារ។
ចំណែកជនដៃដល់ដែលត្រូវជាឪពុកបង្កើតនេះឈ្មោះរិន គង់ អាយុ៣៦ឆ្នាំ របួស ចំក្បាល៣កន្លែងដោយប្រពន្ធកាប់ ភូមិ ឃុំជាមួយគ្នា…ប្រពន្ធឈ្មោះ.ពេជ្រ សុភាព សម្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងកោសលវិច្ច័យទៅលើក្មេងរងគ្រោះរួចមក បាននាំជនដៃដល់ដែលរងរបួសដោយសារប្រពន្ធកាប់យកទៅសង្គ្រោៈនៅមន្ទីពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ…និងចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ចំណែកសាកសពយុវតីរងគ្រោះសម្ថកិច្ចប្រគល់អោយសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ៕