ទាន់ហេតុការណ៍
លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត..

ប្រជាពលរដ្ឋខ្មែរកំពុងតែសម្រុកចូលទៅលេងល្បែងមាន់ជល់ផ្លែដែកនៅក្នុងកាស៊ីណូអន្លូងជ្រៃ យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តត្បូងឃុំ មិនបានអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ..!!

ប្រជាពលរដ្ឋខ្មែរកំពុងតែសម្រុកចូលទៅលេងល្បែងមាន់ជល់ផ្លែដែកនៅក្នុងកាស៊ីណូអន្លូងជ្រៃ យ៉ាងគគ្រឹកគគ្រេង ខណៈអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តត្បូងឃុំ មិនបានអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ..!!

ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣.

ខេត្តត្បូងឃ្មុំ ÷ ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិអន្លុងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពួកគាត់គ្មានជំនឿទុកចិត្តទៅលើអាជ្ញាធរពាក់ព័ន្ធ នៅក្នុងខេត្តឃ្បូងឃុំនោះឡើយ ខណៈល្បែងស៊ីសងកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនបានអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ទូទាំងប្រទេសយ៉ាងណាក្តី តែអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តត្បូងឃុំ មិនបានអនុវត្តនោះឡើយ ជាក់ស្ដែងកាស៊ីណូអន្លុងជ្រៃ ដែលគ្មានស្លាក់យីហោ ស្ថិតនៅក្នុង ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ សង្ស័យគ្មានច្បាប់អនុញ្ញាត កំពុងតែបើកឱ្យក្រុមអ្នកញៀនល្បែង ពិសេសក្រុមអ្នកញៀនល្បែងជាជនជាតិខ្មែរចូលលេងល្បែងជល់មាន់ យ៉ាងច្រើនកុះករ នឹងចូលលេងដោយសេរី ដោយទំនុកចិត្ត និងសុវត្ថិភាព។

ប្រភពទទួលបានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា: ជារាងរាល់ថ្ងៃ គេសង្កេតឃើញខ្មែរនាំគ្នាចូលលេងល្បែងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។

បុរស់ម្នាក់ រស់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។
អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាសុីណូអន្លូងជ្រៃ គឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាសក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។ក្ដីបារម្ភខ្លាំងបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ គឺខ្លាចមានអំពើ លួច ឆក់ ប្លន់ ហិង្សាដោយ ចេតនា ពីព្រោះមូលដ្ឋានណាដែលមានល្បែងស៊ីសងហើយ មូលដ្ឋាននោះគឺគ្មានសុវត្ថិភាពនោះទេ ល្បែងតែងវិនាស ល្បែងនាំមកនៅចោរកម្ម ល្បែងនាំមកនៅខាតទ្រព្យសម្បត្តិ បាត់បង់ការងារ វក់នឹងល្បែងលែងភ្លេចការងារអ្វីៗទាំងអស់។

ពាក់ព័ន្ធនិងល្បែងបញ្ចជល់មាន់នៅក្នុងកាស៊ីណូអន្លង់ជ្រៃខាងលើនេះ សារព័ត៌មានយើងបានទំនាក់ទំនងសួរតាមលេខទូរសព្ទទៅលោក ម៉ៅ សារឹម នាយប៉ុស្តិ៍រដ្ឋបាលកក់ លោកឆ្លើយថាមិនដឹងទេ. សូមសួរទៅលោកអធិការ ឬលោកស្នងការទៅ ។

ចំណែកឯលោករសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក សារព័ត៌មានយើងបានទំនាក់ទំនងសួរតាមលេខទូរសព្ទ លោកបានឆ្លើយថា លែងទៀតមែន តើមានរូបភាពទេសុំមើលបន្តិច។

គួរបញ្ជាក់ផងដែរ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់គ្រប់ខេត្ត ក្រុងរាជធានី ទូទាំងប្រទេស ឲ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីអ្នកណា អ្នកនោះត្រូវទទួលខុសត្រូវ។

ដោយឡែកលោក ម៉ៅ សារឹម នាយប៉ុស្តិ៍រដ្ឋបាលកក់ ខណៈកាស៊ីណូអន្លង់ជ្រៃ កំពុងបើកឲ្យខ្មែចូលលែងល្បែងយ៉ាងពពាក់ពពូន ហេតុអ្វីឆ្លើយថាមិនដឹង.? តើលោកគ្រប់គ្រងនៅក្នុងដែនសមត្ថកិច្ចរបស់លោកដោយរបៀបណា.? ឬមួយឆ្លើយដោះសារឲ្យរួចតែពីមាត់.ពោល.គឺលោកមិនអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ៕នៅមាន.ត.  ការិយាល័យនិពន្ធនាយក.០៩៣ ២០០ ៦៣៦/ ០៧១ ៨០ ២២២ ៩៣.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!