ទាន់ហេតុការណ៍
លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត..

អាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់

អាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមានចាត់វិធានការអ្នកចាក់ដី និងសាងសង់រំលោភដីទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់

ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣.

ខេត្តកំពង់ស្ពឺ៖ ដោយមើលឃើញពីការរំលោភបំពានរបស់ជនឱកាសនិយម ដែលបានចាក់ដី និងសង់សំណង់នានានៅលើផ្ទៃអាងទំនប់តាសាល ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានព្រមានចាត់វិធានការចំពោះជនទាំងឡាយណាដែលមិនព្រមបញ្ឈប់រាល់សកម្មភាពចាក់ដីទន្ទ្រាន និងការសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកនៃទំនប់តាសាល។

ក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពី ការគ្រប់គ្រងធនធានទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវតែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។រដ្ឋបាលខេត្តកំពង់ស្ពឺ បានព្រមានថា ក្នុងករណីមិនស្តាប់តាមការណែនាំ រួចនៅគឃ្លើនបន្តរំលោភបំពាន និងសាងសង់បន្តទៀត រដ្ឋបាលខេត្ត ក៏ដូចមន្ទីរជំនាញ នឹងចាត់វិធានការក្តៅទៅតាមផ្លូវច្បាប់ដោយមិនលើកលែង។

គួររំលឹកផងដែរថា កន្លងទៅចំណីអាងទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា) មានក្រុមជនខិលខូចជាច្រើនបានសង់រោង សង់តូប និង ដាក់គ្រឿងចក្រធ្វើការឈូសឆាយ រុករានទន្ទ្រានយកដីចំណីទំនប់នេះ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនខ្លាចញញើតច្បាប់សូម្បីតែបន្តិចសោះ មានទាំងប្រជាពលរដ្ឋ អ្នកមានលុយ មានអំណាច អស់លោក លោកជំទាវ និងអគ្គព្រះរាជអាជ្ញាជាដើម ដែលមានមហិច្ឆតា ចង់រំលោភបំពានយកចំណីទំនប់អាងទឹកតាសាលមួយនេះ។ជាការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិដែលដុះនៅជាប់ចំណីអាងទំនប់តាសាល(ឬហៅថាទំនប់ឥណ្ឌា ក៏ដូចជាអ្នកសារព័ត៌មានយើងស្នើសុំឲ្យលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺ ដឹកនាំកម្លាំងក្រោមឱវ៉ាទចុះពិនិត្យមើលកន្លែងដែរក្រុមជនខិលខូចបានលូចឈូសឆាយកន្លងមក ដើម្បីវែករកមុខយកមកដាក់ទោសតាមនីតិវិធីច្បាប់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!