ទាន់ហេតុការណ៍
លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត..

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ប្រមាណ ៣៥០​គ្រឿង ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ទៅ​តាម​បណ្តា​ខេត្ត អំឡុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ..

រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​រថយន្តក្រុង​ប្រមាណ ៣៥០​គ្រឿង ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ទៅ​តាម​បណ្តា​ខេត្ត អំឡុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ..

​រដ្ឋបាល​រាជធានី​ភ្នំពេញ× នឹង​រៀបចំ​រថយន្តក្រុង​ប្រមាណ​៣៥០​គ្រឿង ដើម្បី​សម្រួល​ក្នុងការ​ធ្វើ​ដំណើរ​របស់​បងប្អូន​កម្មករ និយោជិត និង​ប្រជាពលរដ្ឋ ទៅ​តាម​បណ្តា​ខេត្ត អំឡុង​ពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ​។​

​ពាក់ព័ន្ធ​នឹង​ការងារ​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៨ កក្កដា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ដឹកនាំ​កិច្ចប្រជុំ​មួយ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ដើម្បី​ជម្រុញ​អោយ​ការងារ​នេះ អោយ​ទទួលបាន​ជោគជ័យ ទៅតាម​អនុវត្តតាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​កម្មករ និយោជិក និង​ប្រជាពលរដ្ឋ បាន​ទៅ​ស្រុកកំណើត ចូលរួម​ទៅ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង ប្រមាណ​៣៥០​គ្រឿង សម្រាប់​បម្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ ដោយ​ប្រើប្រាស់​រយៈពេល ០៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៣ ដោយ​មិន​បង់ប្រាក់ ដោយបាន បែង​ចែង​ជា​១០​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ៖ អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង​ប្រមាណ​៣៥០​គ្រឿង ដើម្បី​ដឹក​ជញ្ជូន បងប្អូន​កម្មករ និយោជិក និង​ប្រជាពលរដ្ឋ ទៅ​ស្រុកកំណើត ដើម្បី​អោយ​ពួកគាត់​បាន​ទៅ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ​។ ដូច្នេះ ឯកឧត្តម ជម្រុញ​អោយ​មន្ត្រី​ពាក់ព័ន្ធ​ដែល​អនុវត្ត​ការងារ​នេះ​ត្រូវ​បំពេញ​ការងារ​នេះ​អោយបាន​ល្អ ជាមួយនិង​ការ​បើកបរ​ដោយ​ការប្រុងប្រយ័ត្ន ដើម្បី​ធានា​សុ​វត្តិភាព​ជូន​ពួកគាត់ ទាំង​ទៅ​និង​មក​ភ្នំពេញ​វិញ ។​ត្រូវ​ដឹក​ជញ្ជូន​ពួក​គាត់​ដោយ​មិន​មាន​ការរើសអើង ។

​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ដែល​មាន​ចំណត​នៅក្នុង​មួលដ្ឋាន​របស់ខ្លួន​ត្រូវ​ចុះ​ពិនិត្យ​និង​សម្រួល​លើ​ការងារ​នេះ ជាមួយ​និង​ការរៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​អោយបាន​ល្អ​ប្រសើរ​៕​

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!