ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន..

អាជ្ញាធរខេត្តកំពង់ស្ពឺ​ ប្រកាសផ្អាកឡើងលេងកម្សាន្តលើភ្នំខ្នងផ្សារបណ្តោះអាសន្ន..!!

អាជ្ញាធរខេត្តកំពង់ស្ពឺ​ ប្រកាសផ្អាកឡើងលេងកម្សាន្តលើភ្នំខ្នងផ្សារបណ្តោះអាសន្ន..!!

ខេត្តកំពង់ស្ពឺ៖​ រដ្ឋបាលខេត្តកំពង់ស្ពឺ​ បានប្រកាសជូនដំណឹងជាសាធារណៈ​ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣​នេះ ស្តីពីការផ្អាកជាបណ្តោះអាសន្នចំពោះប្រជាពលរដ្ឋ​ និងសាធារណៈជនទាំងអស់ ដែលមានបំណងចង់ឡើងកម្សាន្តនៅលើភ្នំខ្នងផ្សារ នៃឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ស្ថិតក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី២១ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ ត្រូវផ្អាកការនាំភ្ញៀវឡើងកម្សាន្តនៅលើភ្នំខ្នងផ្សារ​ និងមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ឡើងទៅលេងកម្សាន្តឡើយ។​ ការផ្អាកបណ្តោះអាសន្ននេះ​ ដោយសារតែនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលតម្រូវឱ្យប្រជាពលរដ្ឋ​ និងសាធារណៈជន​ ត្រូវទៅបោះឆ្នោតបញ្ចេញឆន្ទៈដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេស។

ទន្ទឹមនឹងការជូនដំណឹងនេះដែរ រដ្ឋបាលខេត្តក៏បានព្រមានចាត់វិធានការច្បាប់ចំពោះប្រជាពលរដ្ឋ​ និងសាធារណៈជនទាំងអស់ដែលមិនព្រមអនុវត្តតាមសេចក្តីប្រកាសជូនដំណឹងនេះ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!