ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន..

កុមារីម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ ខណៈពេទ្យអត់ច្បាប់មួយកន្លែង ចាក់ថ្នាំពីរម្ជុល ស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង..!!

កុមារីម្នាក់បានប្រកាច់ស្លាប់ភ្លាមៗ ខណៈពេទ្យអត់ច្បាប់មួយកន្លែង ចាក់ថ្នាំពីរម្ជុល ស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង..!!

កំពង់ឆ្នាំង: កុមារីម្នាក់ឈ្មោះ គឹម ចាន់តី អាយុ ៥ឆ្នាំ រស់នៅភូមិ ចំបក់ប្រាសាទ ឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបាត់បង់ជីវិតបន្ទាប់ពីឪពុកម្ដាយបានយកទៅព្យាបាលនៅផ្ទះគ្រូពេទ្យឯកជនមួយកន្លែង ស្ថិតនៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ឪពុកកុមារីរងគ្រោះឈ្មោះ មី សុគា អាយុ ៤១ឆ្នាំ.ម្ដាយឈ្មោះ ម៉ុន ចាន់ទី អាយុ២៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ចំបក់ប្រាសាទ ឃុំ ក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមការបញ្ជាក់របស់សាក្សីត្រូវជាសាច់ញាតិរបស់អ្នកគ្រូពេទ្យបានបញ្ជាក់ថា ពេទ្យដែលបានចាក់ថ្នាំកុមារីបណ្ដាលអោយបាត់បង់ជីវិតនោះឈ្មោះ ហូ ថុង ភេទ ស្រី រស់នៅភូមិ ផ្លូវគោ ឃុំ បន្ទាយព្រាល ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង (គាត់ជាពេទ្យគ្មាន់ច្បាប់នោះទេ)។

មុនពេលកើតហេតុនៅម៉ោង ៣.៣០ នាទីកាលពីរសៀលថ្ងៃទី ២២ខែ កក្កដា ឆ្នាំ ២០២៣ ក្រុមគ្រួសាររងគ្រោះបានយកកូន ស្រី ដែលកំពុងមានជំងឺមកព្យាបាលនៅគេហដ្ឋានរបស់អ្នកគ្រូពេទ្យឈ្មោះ ហូ ថុង ពេលនោះអ្នកគ្រូពេទ្យបានវាស់កម្ដៅ ហើយក៏បានចាក់ថ្នាំចំនួនពីរម្ជុល នៅលេីភ្លៅ កុមារីរងគ្រោះទាំងសងខាង ក្រោយពីចាក់រួចភ្លាមៗ ស្រាប់តែកុមារីមានអាការៈបញ្ឈរភ្នែក មុខឡើងខ្មៅ ឃើញដូច្នេះអ្នកគ្រូពេទ្យរូបនោះក៏បានដាក់សេរ៉ូមហើយក៏ឲ្យឪពុកម្ដាយកុមារីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យខេត្ត តែអកុសល មុនពេលទៅដល់មន្ទីរពេទ្យខេត្តកុមារីរងគ្រោះបានស្លាប់បាត់ទៅហើយ។

ណីខាងលើនេះបើតាមប្រភពមួយបានបញ្ជាក់ថា ភាគីគ្រូពេទ្យ នៅយប់ថ្ងៃទី ២៣ខែកក្កដានេះបានទៅសម្រប
សម្រួលជាមួយជនរងគ្រោះដើម្បីបញ្ចប់រឿង ជាថ្នូរនិងប្រាក់ជាង២០០០ដុល្លារ។

ជុំវិញកុមារី(ស្លាប់)នេះដែរ នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ លោក សោម វឿន អធិការរងទទួលផែនសេនាធិការ នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានឲ្យដឹងតាមទូរសព្ទថា ពិតជាមានករណីគ្រូពេទ្យចាក់ថ្នាំបណ្ដាលឱ្យកុមារីម្នាក់(ស្លាប់)មែន ប៉ុន្តែគ្រូពេទ្យនោះបានរត់គេចខ្លួនចេញពីផ្ទះបាត់ហើយ ជំនាញកំពុងតែស្រាវជ្រាវកំណត់មុខសញ្ញាតាមចាប់ ប៉ុន្តែរឿងនេះលោកបានរាយការណ៍ជូនទៅលើហើយ។

ព័ន្ធនិងព័ត៌មានខាងលើនេះ សូមផ្ញើសារមួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឌដែលមានកូនៗឬចៅបងប្អូនឈឺសូមជ្រើសរើសគ្រូពេទ្យដែលមានវិជ្ជាជីវៈត្រឹមត្រូវក្នុងការព្យាបាល ដើម្បីជៀសវាងការបាត់បង់អាយុជីវិតចំពោះគ្រួសារយេីង៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!