ទាន់ហេតុការណ៍
អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន..

ស​មាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មាន​កម្ពុជា​ ចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការគាំទ្រ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧

ស​មាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មាន​កម្ពុជា​ ចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការគាំទ្រ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧

ភ្នំពេញ​៖​ ថ្ងៃ​ទី​៧កេីត​ ខែ​ទុតិយាសាធ​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែ​ខែកក្កដា​ ឆ្នាំ​២០២៣​ សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​កម្ពុជា​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ស្ដីពី​ការគាំទ្រ​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ដែល​បាន​រៀបចំ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គជប)​ ដោយ​បាន​ឃេីញ​ថា​ ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ នីតិកាល​ទី​៧​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​ ពិតជាប្រកបដោយ​សេរី​ ត្រឹម​ត្រូវ​ យុត្តិធម៌​ និង​តម្លាភាព​ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ​មាន​ការ​ចូលរួម​ប្រកួត​ពី​គណបក្សនយោបាយ​ រហូត​ទៅដល់​១៨​ គណបក្ស​។

​   លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ បាន​លេីកឡេីងថា​ កម្ពុជា​ពិត​ជា​ប្រទេស​ ដែល​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ ក្រោយ​ពី​ឃេីញ​ការ​បោះឆ្នោត​លេីកនេះ​ មាន​ប្រជាពលរដ្ឋខ្មែរ​ ទាំងក្នុង​ និង​ក្រៅប្រទេស​ បាន​ចូលរួម​បោះឆ្នោត​យេីង​ច្រើន​សន្ធឹកសន្ធាប់​ គឺស្មេីនឹង​ ៨៤,៥៨%​ នៃ​អ្នក​ដែល​មាន​ឈ្មោះ​បោះឆ្នោត​ ធៀប​នឹង​ឆ្នាំ​២០២២​ មាន​កំណេីនខ្ពស់ជាង។

លោក​បណ្ឌិត​បន្ដ​ទៀតថា​ ដំណើរ​ការ​ នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៧​ នេះ​ មាន​អ្នក​អង្កេត​ការណ៍​ជាច្រើន​រូប​ រហូត​ដល់​ ៨៩៦៥២​ រូប​ មក​ពី​ ៦១​ ស្ថាប័ន​ ទាំង​អ្នក​អង្កេត​ការណ៍​ជាតិ​ និងអ្នក​អង្កេត​ការណ៍​អន្ដរជាតិ​។ នេះ​គឺជា​ភាព​ជោគជ័យ​មួយ​ដ៏ធំ​ធេង​ ដែលកម្ពុជា​ទទួល​បាន​ លេីការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៧​ ក្នុង​ឆ្នាំ​២០២៣​ ដែលសបញ្ជាក់ឱ្យឃេីញថា​ កម្ពុជា​ពិតជា​មាន​ភាព​ចាស់ទុំ​លេីនយោបាយ​ និង​ភាព​ប៉ិនប្រសព្វ​លេីការគ្រប់គ្រង​ស្ថានភាព​នយោបាយ​ និង​ស្ថេរភាព​សង្គម​។

​  ជាថ្មី​ម្ដង​ទៀត​ លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ សម្ដែង​នូវ​សេចក្ដី​អបអរសាទរ​ ចំពោះ​ជ័យជម្នះ​ដ៏ភ្លុក​ទឹក​ភ្លុក​ដី​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលទទួល​បាន​ការឡំឡេងគាំទ្រ​ និង​ការបោះឆ្នោត​ជូន​ពី​សំណាក់​ប្រជាជន​ទូទាំង​ប្រទេស​កម្ពុជា​៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!