ទាន់ហេតុការណ៍
លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត..

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)

ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary)

ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការពូនជ្រំ កសាង លើកកម្ពស់ចំណេះដឹងបរិស្ថាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើប ស្របតាមមាគ៌ាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់បណ្ណាល័យអេឡិចត្រូនិច (eLibrary) ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ លោក លោកស្រី តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងបងប្អូនយុវជន ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ថ្លែងនូវរបាយការណ៍សង្ខេប ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានគូសបញ្ជាក់ឱ្យដឹងថា គម្រោងបណ្ណាល័យអេឡិចត្រូនិចនៃក្រសួងបរិស្ថាន បានបង្កើតឡើងតបតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ គេហទំព័របណ្ណាល័យអេឡិចត្រូនិច នឹងក្លាយជាថ្នាលឌីជីថលដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកសម្រាប់ចែករំលែកចំណេះដឹង ព័ត៌មានបរិស្ថាននិងធនធានធម្មជាតិ ការធ្វើទំនើបកម្មស្ថាប័ន ក៏ដូចជាការផ្សព្វផ្សាយសក្តានុពលតំបន់ការពារធម្មជាតិ ជូនសិស្ស និស្សិត សាធារណជន វិស័យឯកជន និងអ្នកស្រាវជ្រាវ ជាពិសេសជាបណ្តុំចងក្រងទិន្នន័យសម្រាប់ក្រសួងបរិស្ថានរយៈពេលវែងផងដែរ។ ជាមួយគ្នានេះ យើងរីករាយស្វាគមន៍នូវរាល់កិច្ចសហការពីគ្រប់ស្ថាប័ន និងដៃគូនានា ក្នុងការចែករំលែកនូវគ្រប់ប្រភេទឯកសារ ទិន្នន័យនានា ក្រោមទម្រង់ជារូបភាព ឯកសារសំណេរ សារសំឡេង ឬវីដែអូ ដើម្បីចងក្រង រក្សាទុក និងជាការចែករំលែកចំណេះដឹងតាមរយៈបណ្ណាល័យអេឡិចត្រូនិច (eLibrary)មួយនេះ ប្រើប្រាស់ជាផលប្រយោជន៍រួម។ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារដែលបានអនុវត្តបានជោគជ័យសម្រេចបាននូវបណ្ណាល័យអេឡិចត្រូនិច (eLibrary) នេះឡើង ដែលជាមជ្ឍមណ្ឌលប្រមូលព័ត៌មានយ៉ាងសំខាន់មួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បណ្ណាល័យអេឡិចត្រូនិច មិនត្រឹមតែជាបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍ដែលនឹងប្រែក្លាយសង្គមកម្ពុជា ប្រជាជនកម្ពុជា ទៅជាសង្គមសកល ប្រជាជនសក ដែលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត។

គួរបញ្ជាក់ឱ្យដឹងថា បណ្ណាល័យអេឡិចត្រូនិច (eLibrary) នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងគេហទំព័រផ្លូវការនៃក្រសួងបរិស្ថានដែលមានស្រាប់ ដែលក្នុងគេហទំព័រនេះ នឹងធ្វើបច្ចុប្បន្នភាព ប្រែក្លាយទៅជាគេហទំព័រដ៏សំបូរបែប និងប្រមូលផ្តុំគ្រប់ប្រព័ន្ធទិន្នន័យ ដែលបាននឹងកំពុងអនុវត្តស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងបរិស្ថាន ដែលរួមមាន៖ (១)ព័ត៌មានដែលទាក់ទងនឹងក្រសួង និងមន្ទីរបរិស្ថាន (២)ចំណេះដឹងទូទៅពីបរិស្ថាន ព្រឹត្តិការណ៍ ឬយុទ្ធនាការបរិស្ថានផ្សេងៗ (៣)ព័ត៌មានអំពីប្រព័ន្ធ CEMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាប្រមូលព័ត៌មាន ថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន (៤)ព័ត៌មានអំពីប្រព័ន្ធ NRMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (៥)ព័ត៌មានអំពីប្រព័ន្ធ SARMIS ដែលជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ (៦)ព័ត៌មានអំពីប្រព័ន្ធ FMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងគ្រប់មុខសញ្ញាការចំណាយរបស់ក្រសួង-ស្ថាប័ន និង(៧)បណ្ណាល័យអេឡិចត្រូនិច(eLibrary)៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!