ត្តព្រៃវែង÷ ប្រជាពលរដ្ឋស្នើសុំលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជួយបំភ្លឺចំពោះរូបថត លោក រឹម វីរះ និងជួយបំភ្លឺចំពោះបុគ្គលឈ្មោះ រឹម វីរះ ដែលល្បីល្បាញថាមានតួនាទីការងារជាច្រើនកន្លែងក្នុងប្រទេសខ្មែរ ក្នុងនោះមានតួនាទីជាមន្ត្រីអង្គការការពារបរិស្ថានសត្វព្រៃនិងព្រៃឈើ ដែលបានស្លៀកពាក់ជាកងរាជអាវុធហត្ថផង ជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផង ជាប្រធានសមាគមមនុស្សធម៌ផង និងជាអនុប្រធានសមាគមផ្សេងៗទៀតផង។ ដែលទង្វើទាំងនេះ លោក រឹម វីរះ កំពុងតែអនុវត្តប្រាសចាកផ្ទុយពីច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធាពលខេមរភូមិន្ទ ត្រង់ចំណុចមាត្រា២៥ ចំពោះយោធិនអាជីពត្រូវហាមដាច់ខាត៖
-មិនឲ្យយកម៉ោងរដ្ឋបាលទៅប្រកបវិជ្ជាជីវៈជាឯកជន
-មិនឲ្យយកឥទ្ធិពលនិងអំណាច របស់មុខងាររបស់ខ្លួន ទៅប្រើដើម្បីទាញយកផលប្រយោជន៍ អ្វីមួយដើម្បីសំឡុតគំរាមកំហែង បំពានសិទ្ធិពលរដ្ឋ
-មិនឲ្យប្រកបមុខរបរណា ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរ នៃកងយោធពលខេមរភូមិន្ទ
-មិនឲ្យចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន។
ឥលូវនេះផងដែរ លោក រឹម វីរះ រូបនេះ កំពុងបែកធ្លាយឯកសារពាក្យបណ្តឹងជាច្រើនពាក់ព័ន្ធ ដើរបោកប្រាស់យកលុយ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ក្នុងការរត់ការឲ្យចូលធ្វើការជាមន្ត្រី ក្នុងអង្គការក្រៅរដ្ឋាភិបាល គឺ អង្គការការពារបរិស្ថាន សត្វព្រៃ ព្រៃឈើប្រទេសកម្ពុជា ដោយក្នុងពលរដ្ឋម្នាក់ៗ ត្រូវចាញ់បោកលោក រឹម វីរះ អស់រាប់រយរាប់ដុល្លារ នេះបើយោងតាមពាក្យបណ្តឹងរបស់ពលរដ្ឋ។ ហើយប្រជាពលរដ្ឋដែលត្រូវបានចំណាយលុយ ទៅឲ្យលោក រឹម វីរះ កំពុងតែស្រែកដង្ហោយឲ្យស្ថាប័នច្បាប់ស្វែងរកយុត្តិធម៌ជូនពួកគាត់ ជៀសវាងបុគ្គលរូបនេះដើរបោកបញ្ឆោតប្រជាពលរដ្ឋដទៃផ្សេងទៀត។
ចំពោះករណីសង្ស័យលើការក្លែងបន្លំខ្លួនជា កងកម្លាំងអាវុធហត្ថ ពីសំណាក់ លោក រឹម វីរះ ខាងសារព័ត៌មានបានទំនាក់ទំនងទៅម្ចាស់រូប គឺលោក រឹម វីរះ តែគាត់ឆ្លើយថាជារូបថតកាត់ត ខណៈដែលប្រភពព័ត៌មាន បានញ្ជាក់ឲ្យដឹងថា «រូបថតទាំងនេះគឺជារូបថតពិត ដែលលោក រឹម វីរះ ដើរសំញ៉ែងប្រាប់គេឯងថាខ្លួនជាមន្ត្រីអាវុធហត្ថ។
ចំណែកឯសុំណុំរឿងពាក្យបណ្តឹង របស់ ប្រជាពលរដ្ឋប្តឹង លោក រឹម វីរៈ ត្រូវបានខាងតុលាការខេត្តព្រៃវែង ធ្វើការស៊ើបអង្កេត អស់រយៈពេលជាច្រើនខែនៅមិនទាន់ ដឹងខុសដឹងត្រូវនៅឡើយនោះទេ ទោះបីជាមានឯកសារយោងជាច្រើនយ៉ាងណាក៏ដោយ។ជៀសវាងមានការភាន់ច្រឡំ និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរ នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ពលរដ្ឋស្នើសុំដល់លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃកងយោពលខេមរភូមិន្ទ ជួយបំភ្លឺមកមហាជនផងទាន ដើម្បីបញ្ជាក់ថាលោក រឹម វីរះ ខាងលើរូបនេះ ជាមន្ត្រីកងរាជអាវុធហត្ថ ពិតប្រាកដឬក៏ក្លែងក្លាយ។
សូមបញ្ជាក់ទៀតថា៖ ពាក់ព័ន្ធករណីឆបោកយកលុយ ពីប្រជាពលរដ្ឋ ពីសំណាក់លោក រឹម វីរះ ដែលល្បីល្បាញមានតួនាទីការងារជាច្រើនកន្លែងក្នុងប្រទេសខ្មែរ ខាងសារព័ត៌មាន យើង បានទទួលការ បំភ្លឺជាបន្តបន្ទាប់ពីលោក រឹម វីរះ តាមសារអេឡិចត្រូនិច ដោយលោកបានបដិសេធចោលទាំងស្រុងចំពោះពាក្យបណ្តឹងឆបោកពីប្រជាពលរដ្ឋ ដោយលោកទម្លាក់និងចោទប្រកាន់ទៅលោក ស៊ុន សាមេឃ ប្រធានអង្គការការពារសត្វព្រៃនិងព្រៃឈើប្រទេសកម្ពុជា ដែលជាអ្នកនាំឲ្យពលរដ្ឋទាំងអស់ចូលរួមធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល។ លោក រឹម វីរះ ដដែលរូបនេះ បានបន្តបដិសេធដោយលើកឡើងទៀតថា ប្រជាពលរដ្ឋទាំងអស់នោះអត់ការងារធ្វើចេះតែដើរប្តឹងគេប្តឹងឯង ហើយលោក រឹម វីវះ រូបនេះបានកំពុងរៀបចំមេធាវីប្ដឹងបកវិញទៅប្រជាពលរដ្ឋផងដែរ៕