ផ្សាយចេញ.ពីខេត្តកំពង់ស្ពឺ.នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣..
ខេត្តកណ្ដាល៖ លោក ចាំង យ៉ាំងម៉ុង(ហៅតាម៉ាប់)ជនជាតិវៀតណាមម្នាក់ សង្ស័យមានខ្នងបង្អែកធំហើយមើលទៅ បានជាហ៊ានសង់លំនៅឋានរំលោភយកចំណីផ្លូវនិងចំណីព្រែកធ្វើជាកម្មសិទ្ធិយ៉ាងរំភើយ សូម្បីតែអស់លោកអាជ្ញាធរភូមិ/ឃុំ/ស្រុក និងជំនាញពាក់ព័ន្ធមិនមានវិធានការទប់ស្កាត់ ឬមួយអស់លោកអាជ្ញាធរនិង ជំនាញពាក់ព័ន្ធទាំងនោះ ខ្លាចអំណាចរបស់លោក ចាំង យ៉ាំងម៉ុង(ហៅតាម៉ាប់)ជនជាតិវៀតណាម បានជាបណ្តែតបណ្តោយឱ្យជនខិលខូចសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែករបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះនោះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំគគីធំ បាននិយាយឲ្យសារព័ត៌មានយើងដឹងថា ការសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនិងដីចំណីព្រែក ពីសំណាក់ ជនជាតិវៀតណាម ឈ្មោះ ចាំង យ៉ាំងម៉ុង(ហៅ តាម៉ាប) ខាងលើនេះ សង្ស័យមានការឃុបឃិតពីអាជ្ញាធរភូមិ/ឃុំ/ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ទើបបណ្តែតបណ្តោយឱ្យជនខិលខូចឆ្លៀតឱកាសធ្វើដោយរលូនរហូតបានសម្រេច កក្តានេះហើយទើបប្រជាពលរដ្ឋ ដាក់ការសង្ស័យថាមានការលួចឃុបឃិតគ្នាជាប្រព័ន្ធ។
កន្លងទៅឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានលើកឡើងថា ព្រែក.បឹង.បួរ.ទន្លេជាដើម ជាធនធានធម្មជាតិ ជាកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែបច្ចុប្បន្ននេះនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល គេបានសង្កេតឃើញថា មានករណីជនជាតិវៀតណាមម្នាក់ កំពុងតែធ្វើការសាងសង់លំនៅឋាន រំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែករបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ មិនខ្លាចញញើតច្បាប់ទាល់តែសោះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ ទៅលើស្ថាប័នពាក់ព័ន្ធ ដែលមិនមានវិធានការទប់ស្កាត់សោះនោះ។
បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិរាំងដេក បានឱ្យដឹងថា លំនៅឋានដែលកំពុងសាងសង់រំលោភយកដីចំណីផ្លូវនឹងដីចណីព្រែក ពីសំណាក់ជនជាតិវៀតណាម ឈ្មោះ ចាំង យ៉ាំងម៉ុង(ហៅ តាម៉ាប់) ស្ថិតនៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ប្រជាពលរដ្ឋលើកឡើងថា ការសាងសង់លំនៅឋានរំលោភយកចំណីព្រែកពីសំណាក់ជនជាតិវៀតណាម ខាងលើនេះ ប្រសិនបើអាជ្ញាធរ និងជំនាញពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់ ឬបង្ក្រាបនោះទេ ហើយបណ្តែតបណ្តោយឱ្យក្រុមជនខិលខូចបន្តសាងសង់រំលោភយកដីចំណែកផ្លូវនិងដីចំណីព្រែកទៀតនោះ ច្បាស់ជាមានការរីករាលដាលកាន់តែច្រើនទៅៗហើយ។ ពីព្រោះគេសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃមានជនខិលខូចតែងតែលួចសាងសង់រំលោភយកដីចំណីផ្លូវនឹងដីចំណីប្រឡាយកើនឡើង ហើយអាចមានច្រើនបន្តទៀត បើអស់លោកបណ្តែតបណ្តោយ មិនអើពើទប់ស្កាត់នោះ។ពាក់ព័ន្ធនឹងជនជាតិវៀតណាមសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែកខាងលើនេះ លោក ចាន់ ធូ មេឃុំគគីរធំ បានឱ្យដឹងថា ទីតាំងខាងលើនេះគាត់បានដឹងហើយ គាត់បានរាយការណ៍ជូនទៅថ្នាក់លើ ព្រោះយើងថ្នាក់ក្រោមរង់ចាំស្តាប់តែថ្នាក់លើប៉ុណ្ណោះ។
លោកមេឃុំគរគីធំបានបន្តទៀតថា កាលពីពេលកន្លងទៅនេះលោកបានឲ្យអាជ្ញាធរភូមិនិងមន្ត្រីប៉ុស្តិ៍ចុះទៅធ្វើកិច្ចសន្យាហើយមិនឲ្យសាងសង់បន្តទៀតទេ ព្រោះខាងមុខដីចំណីផ្លូវ ខាងក្រោយដីចំណីព្រែក បើមិនហាមឃាត់ឬទប់ស្កាត់ទេនោះ ប្រាកដណាស់ច្បាស់ជាមានអ្នកទៅសាងសង់បន្តទៀតហើយ ។
ជាមួយគ្នានេះដែរលោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានឱ្យដឹងថា លោកបានឲ្យអាជ្ញាធរនិងមន្ត្រីជំនាញចុះទៅពិនិត្យមើលហើយ សុំទោសរវល់ប្រជុំបន្តិច ក៏ប៉ុន្តែការចុះទៅពិនិត្យមើលពីសំណាក់អាជ្ញាធរនិងមន្ត្រីជំនាញខាងលើ មិនមានវិធានការទប់ស្កាត់អ្វីឡើយ ឬអស់លោកអាជ្ញាធរនិង ជំនាញពាក់ព័ន្ធ ដែលចុះទៅពិនិត្យមើលនោះ ប្រហែលអស់លោកបានសើមមាត់សើមករហើយមើលទៅ បានជាអស់លោករក្សាភាពស្ងៀមស្ងាត់ និងមិនមានវិធានការក្នុងការទប់ស្កាត់ បណ្តែតបណ្តោយឱ្យជនជាតិវៀតណាម ឈ្មោះ ចាំង យ៉ាំងម៉ុង(ហៅ តាម៉ាប់)បន្តសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនិងដីចំណីព្រែករបស់រដ្ឋធ្វើជាកម្មសិទ្ធិបែបនេះទៅវិញ?។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិរាំងដេក ឃុំគរគីធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ធ្វើការសំណូមពរដល់អភិបាលស្រុកគៀនស្វាយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល សូមមានវិធានការទប់ស្កាត់ការសាងសង់លំនៅឋានរំលោភយកដីចំណីផ្លូវនឹងដីចំណីព្រែកពីសំណាក់ជនជាតិវៀតណាម ឈ្មោះ ចាំង យ៉ាំងម៉ុង(ហៅ តាម៉ាប់)នេះផងទាន បើអស់លោកមិនមានវិធានការទប់ស្កាត់ទេនោះ ច្បាស់ជាដីចំណីផ្លូវនឹងដីចំណីប្រឡាយរបស់រដ្ឋនិងក្លាយជាដីកម្មសិទ្ធិរបស់ជនជាតិវៀតណាមជាក់ជាមិនខានឡើយ។
អង្គភាពសារព័ត៌មានយើង ស្នើសុំឲ្យមានការបកស្រាយពីអាជ្ញាធរមានសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធផងដែរ ព្រោះសារព័ត៌មានយើងខ្ញុំគ្មានបំណងផ្សាយប៉ះពាល់ទៅដល់អាជ្ញាធរមូលដ្ឋាន,ឬបុគ្គលណាម្នាក់នោះឡើយ ក្រៅពីរផ្សព្វផ្សាយជាព័ត៌មានពិតជូនថ្នាក់ដឹកនាំ ជូនប្រមុខរាជរដ្ឋាភិបាល លោកបានជ្រាបជាព័ត៌មានតែប៉ុណ្ណោះ។
អង្គភាពសារព័ត៌មានស៊ីអិនធី ហតញូយ៍ រងចាំទទួលការបកស្រាយ បំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ពាក់ព័ន្ធនឹងលំនៅឋានរបស់ជនជាតិវៀតណាម នេះ បើផ្សព្វផ្សាយទៅមានការខ្វះចន្លោះនៅចំណុចណាមួយសង្ឃឹមថាអស់លោកមន្ត្រីជំនាញពាក់ព័ន្ធនឹងបង្ហាញ ឯកសារជូនមកកាន់ការិយាល័យនិពន្ធ.ឬទាក់ទងតាមលេខទូរសព្ទ.093 200 636/ 071 80 222 93 មកខ្ញុំបាទរាល់ម៉ោងធ្វើការ ដើម្បីកែតម្រូវនិងផ្សាយឲ្យបានត្រឹមត្រូវជូនហាជនបានស្តាប់និងឃើញច្បាស់ កុំឱ្យភាន់ច្រឡំក្នុងសាងសង់លំនៅដ្ឋានរបស់ជនជាតិវៀតណាមនេះ។
សូមអគុណនិងសូមជូនពរដល់ប្រិយ៍មិត្តអ្នកស្តាប់ និងអ្នកតាមដានព័ត៌មាននេះពីដើមដល់ចប់
សូមឱ្យមានសំណាងល្អនៅថ្ងៃនេះក៍ដូចជាថ្ងៃស្អែក ។
ខ្ញុំបាទ សេង សុខេង. ស៊ីអិនធី ហតញូយ៍ សូមអរគុណសូមជំរាបលា.