ភ្នំពេញ៖ ចេញផ្សាយនៅទី០១ ខែសីហា ឆ្នាំ២០២៣ ដោយមានការអនុវត្តន៍តាមបទបញ្ជារបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ស្តីពីការចុះរៀបចំសណ្តាប់ធ្នាប់លើដងវិថី និងការបាញ់លាងបោសសំអាតផ្លូវថ្នល់ក្នុងមូលដ្ឋាននៃទឹកដីខណ្ឌព្រែកព្នៅរួចមកលោក អ៊ំ សាខន អនុប្រធានសណ្តាប់ធ្នាប់ខណ្ឌព្រែកព្នៅ បានដឹកនាំក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់តាមដងវិថី ហើយបានប្រទះឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនដាក់លក់ម្ហូបអាហារ រហូតយកផ្លូវធ្វើជាអាជីវកម្ម ត្រង់ចំនុចកែងផ្លូវ១៥១ និងផ្លូវឡុងឈិន ដែលជាផ្លូវមមាញឹកបង្កអោយមានផលលំបាកដល់បងប្អូននាក់ធ្វើដំណើរ
លើដងវិថីទាំងនោះ ហើយក្រុមការងាររៀបចំសណ្ដាប់ធ្នាប់បានទៅណែនាំប្រាប់ឲ្យពួកគាត់ឈប់បន្តលក់នៅលើដងវិថីទៀត។
បែជាមានម្ចាស់ គណនេយ្យ ហ្វេសប៊ុកមួយ ឈ្មោះ(Borith Borith)
បានថតរូបនិងសរសេរអត្ថបទផុសលើបណ្តាញ ដោយចោតប្រកាន់មកលើក្រុមការងារសណ្ដាប់ធ្នាប់យ៉ាងដូច្នេះថា: ខ្ញុំបាទសូមគោរពជូនទៅដល់ថ្នាក់ដឹកនាំនៅខណ្ឌព្រែកព្នៅនិងគោរពជូន លោកអធិការខណ្ឌព្រែកព្នៅឲ្យបានជ្រាបថាតើបុគ្គលមួយក្រុមនេះមាន តួនាទីជាអ្វីនៅខណ្ឌព្រែកព្នៅបានមានសិទ្ធិឲ្យខ្ញុំរុះរើផ្ទះចេញថាជាផ្លូវ សាធារណៈហើយផ្ទះគ្មានប្លង់ហើយគ្មានសិទ្ធិលក់នៅមុខផ្ទះទេហើយឱ្យពួកខ្ញុំ ទៅលក់នៅលើស្ពានឡុងឈិនវិញ។ហើយត្រូវបង់លុយអោយពួកគាត់ ទៀតហើយជួយពិចារណាមើលថាបើផ្ទះរបស់ខ្ញុំហើយមានប្លង់ត្រឹមត្រូវសួ រិយាដីមកធ្វើប្លង់និងចុះបញ្ជីប្លង់ត្រឹមត្រូវ។ហើយបែកជាគ្មានសិទ្ធិត្រូវពួកមួយ ក្រុមនេះមិនឲ្យលក់នៅមុខផ្ទះទៀតចុះបើកម្មសិទ្ធិផ្ទះរបស់ខ្ញុំហើយយើងមិន អាតលក់
ដូរនៅមុខផ្ទះមិនបានទៀតដេញអោយពួកខ្ញុំឲ្យទៅលក់នៅកន្លែងផ្លូវថ្នល់នៅ លើស្ពានបណ្តាលឱ្យកក់ស្ទះយ៉ាងអាណាធិបតេយ្យ ហើយត្រូវបង់លុយឲ្យ ពួកបុគ្គលមួយក្រុមហ្នឹងទៀត។ដោយក្តីគោរពមីងពូនិងថ្នាក់ដឹកនាំនៅខណ្ឌ ព្រែកព្នៅទាំងអស់គ្នាជួយពិចារណាមើលផងឱ្យបានជ្រាបដឹងថាយ៉ាងម៉េច វិញ។តើបុគ្គល ដែលមានគណនេយ្យ ហ្វេសប៊ុក ឈ្មោះ(Borith Borith) ថតរូបនិងសរសេរអត្ថបទផុសលើបណ្តាញ ដោយចោតប្រកាន់មកលើក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់ នៅតាមដងវិថីសាធារណៈ តើមានចេតនាអ្វីអោយពិតប្រាកដ បានជារឹងរួសមិនស្តាប់តាមការណែនាំរបស់ក្រុមការងារចុះរៀបចំសណ្ដាប់ធ្នាប់សោះអញ្ចឹង ។
ជាចុងក្រោយ មហាជនរងចាំមើលអជ្ញាធររដ្ឋបាលខណ្ឌព្រែកព្នៅ មានចំណាត់ការអ្វីបន្ថែមទៀតដល់ក្រុមនាក់លក់ដូរលើដងវិថីសារធារណះរបស់រដ្ឋ និងបុគ្គលដែលមានគណនេយ្យ ហ្វេសប៊ុក ឈ្មោះ(Borith Borith)ដែលផុសលើបណ្តាញសង្គមបែបនេះ?។
អង្គភាពសារព័ត៌មាន ស៊ីអិនធី ហតញូយ៍ រងចាំទទួលការបកស្រាយ បំភ្លឺពីម្ចាស់គណនេយ្យ ហ្វេសប៊ុក ឈ្មោះ(Borith Borith)អាចមកកាន់ការិយាល័យនិពន្ធ.ឬទាក់ទងតាមលេខទូរសព្ទ.093 200 636/ 071 80 222 93 មកខ្ញុំបាទរៀងរាល់ម៉ោងធ្វើការ ដើម្បីកែតម្រូវនិងផ្សាយឲ្យបានត្រឹមត្រូវជូនហាជនបានស្តាប់និងឃើញច្បាស់ កុំឱ្យភាន់ច្រឡំក្នុងការសរសេរជាសំណេរបង្ហោះនៅតាមបណ្ដាញសង្គមនេះ។
សូមអគុណនិងសូមជូនពរដល់ប្រិយ៍មិត្តអ្នកស្តាប់ និងអ្នកតាមដានព័ត៌មាននេះពីដើមដល់ចប់
សូមឱ្យមានសំណាងល្អនៅថ្ងៃនេះក៍ដូចជាថ្ងៃស្អែក ។
ខ្ញុំបាទ សេង សុខេង. ស៊ីអិនធី ហតញូយ៍ សូមអរគុណសូមជំរាបលា.