រដ្ឋបាលខណ្ឌព្រែកព្នៅ:ក្នុងនាមអជ្ញាមូលដ្ឋាននៃទឹកដីខណ្ឌព្រែកព្នៅ ទាំងមូលមានលោកអភិបាលខណ្ឌ ធឹម សំអាន ដែលលោកទើបមកកាន់តំណែងនៅទឹកដីខណ្ឌព្រែកព្នៅ លោកត្រិះរិះគិតគូរ រកវិធីដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅ មានកន្លែងមិនរៀបរយនិង តាមចិញ្ចើមផ្លូវ ដែលពំុមានបណ្ណ័លិខិតរស់នៅស្របច្បាប់ អោយបានរស់នៅស្របច្បាប់ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយរដ្ឋបាលសាលារាជធានីភ្នំពេញ លោកបានធ្វើការដោះដូរ ដោយអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ អមតាមផ្លូវ១៥១ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ មកនៅទីតាំងដី ដែលអជ្ញាធរកំណត់ទុកអោយឃ្លាតឆ្ងាយពីទីនោះប្រហែល១០០០ម៉ែត្រ។ដែលមានលោក ស៊ូ ស៊ីវត្ថា ប្រធានការិយាលយ័ដែនដីខណ្ឌ សន្យាធ្វើប្លង់រឹងមានលិខិតប្រើប្រាស់ស្របច្បាប់ពេញលេញ។
ចំពោះការសាងសង់ផ្ទះបន្ថែម នៅតំបន់ផ្លូវ១៥១ដែលជាសំណង់មិនរៀបរយ ក្នុងនាមអជ្ញាខណ្ឌព្រែកព្នៅ ដាច់ខាតលោកមិនអនុញ្ញាតនោះឡើយ ពីព្រោះកន្លងមកនៅតាមបណ្តោយផ្លូវ១៥១ នោះមានជនជាតិផ្សេង បានលបលួចសាងសង់ត្រឹមតែ១យប់២ថ្ងៃសោះ សង់បានរហូតដល់ទៅ៥ខ្នងផ្ទះ។
ជាចុងក្រោយក្នុងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ ទាំងមូល សុំអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តាមបណ្តោយផ្លូវ១៥១ លើចិញ្ចើមផ្លូវទាំងអស់ សុំមកទទួលការដោះស្រាយរបស់អាជ្ញាធរមូលដ្ឋានខណ្ឌ ទៅតាមគោលនយោបាយរបស់ថ្នាក់លើ អោយបានគ្រប់ៗគ្នា។