ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងបើកលេងដោយរលូន ខណៈ នាយប៉ុស្តិ៍មានជ័យ ថាគាត់កូនចៅគ្មានសមត្ថភាពបិទទេ បើមិនមានបទបញ្ជាពីថ្នាក់លើនោះ..!!

ល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញ កំពុងបើកលេងដោយរលូន ខណៈ នាយប៉ុស្តិ៍មានជ័យ ថាគាត់កូនចៅគ្មានសមត្ថភាពបិទទេ បើមិនមានបទបញ្ជាពីថ្នាក់លើនោះ..!!

ខេត្តកំពត៖ សេចក្តីរាយការណ៍បានឲ្យដឹងនៅរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នេះថា នៅជិតប៉ុសិ៍្តរដ្ឋបាលឃុំមានជ័យ ស្រុកឈូក ខេត្តកំពត កំពុងបើកលេងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ ដើម្បីកៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាង ពពាក់ពពូន ខណ:នាយប៉ុស្តិ៍រដ្ឋបាលឃុំមានជ័យ លោកថាចង់បិតដែរ តែលោកគ្មានសិទ្ធិបិត ព្រោះលោកកូនចៅគេ បើគ្មានបទបញ្ជាពីថ្នាក់លើនោះទេ លោកបន់ឱ្យតែបិទព្រោះលោកឈឺក្បាលណាស់។

ពាក់ព័ន្ធល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញនៅជិតប៉ុសិ៍្តរដ្ឋបាលឃុំមានជយ័ ខាងលើនេះ ពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាប៉ះចំកញ្ចប់ប្រចាំខែរបស់លោក ប៉ោ យ៉ា អធិការស្រុកឈូក ហើយមើលទៅ ខណៈនាយប៉ុសិ៍្តរដ្ឋបាលឃុំមានជយ័ថា បើគ្មានបទបញ្ជាពីថ្នាក់លើនោះទេ. លោកគ្មានសិទ្ធិបិត ព្រោះលោកឈឺក្បាលណាស់។

គួរបញ្ជាក់ថាកាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទរឺបង្រាប ទីតាំងល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឱ្យខាងតែបាន ។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ទៀតថា អាជ្ញាធរនិងសមត្ថកិច្ចស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

ដោយឡែកតែទីតាំងបនល្បែងសុសង ជល់មាន់តាមប្រព័ន្ធអន្លាញ ខុសច្បាប់ ក្នុងភូមិសាស្រ្តខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្ក្រាប។

ពាក់ព័ន្វរឿងល្បែងសុីសងខុសច្បាប់ខាងលើអង្គភាពសារព័ត៌មានយើងបានទំនាក់ទំនងទៅកាន់អធិការដ្ឋាននគរបាលស្រុកឈូក ចំនួន០៤ដែរតែមិនមានអ្នកលើកទទួល។

ជុំវិញទីតាំងល្បែងខាងលើនេះពលរដ្ឋគោរពស្នើសុំលោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មេត្តា​យកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំងជំនាញរបស់ខ្លួនចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផងទាន ជៀសវាងគេងមិនលក់ធ្វើជាសម្រាន្តលក់៕

អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធរាល់ម៉ោងធ្វើការ។សូមអគុណ..ការិយាល័យនិពន្ធ៖ 093200636 / 0718022293.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!