ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣. ដោយគេហទំព័រ. ស៊ីអិនធី.ហតញូយ៍.
ខេត្តសៀមរាប៖ ត្រាក់ទ័រចំនួន០២គ្រឿងដែលគេស្គាល់ច្បាស់ថាជាកូនរបស់លោក កោះ កៀន ជាមន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានបញ្ជារនៅពីក្រោយ ធ្វើការឈូសឆាយរុករានទន្ទ្រាន ដីព្រៃរបស់រដ្ឋក្បែរស្នាក់ការ ជាំ ប៉ាម ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពក រាប់រយហិកតា ប៉ុន្តែអាជ្ញាធរនិង មន្ត្រីជំនាញបរិស្ថានហាក់បីដូចជាគ្មានវធានការទប់ស្កាត់និងបង្ក្រាបការបំផ្លាញព្រៃឈើទាល់តែសោះ។
ប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា ការឈូសឆាយរុករានទន្ទ្រានយកដីព្រៃនេះ ធ្វើឡើងជារៀងរាល់ថ្ងៃ ស្ថិតនៅក្បែរស្នាក់ការ ជាំ ប៉ាម ក្នុង ដែនជម្រកសត្វព្រៃ ភ្នំត្នោត ភ្នំពក ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ជាក់ស្ដែងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងដីដែលឈូសឆាយរុករាងទន្ទ្រានខាងលើ នឹងថតផ្ដិតយករូបភាពតាមប្រព័ន្ធCPS ឃើញថាទីតាំងដីមួយកន្លែងនេះ ស្ថិតនៅចំណុចយាមការ 48 ប៉េ4558971485088 ជិតផ្លូវចូលទៅវត្តពើង ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដោយឃើញរងនៅការកាប់រុករានទន្ទ្រាន ឈូសឆាយ ដោយត្រាក់ទ័រចំនួន០២គ្រឿងប្រចាំការនៅក្នុងនោះតែម្តង ដែលគេស្គាល់ម្ចាស់ដីមានឈ្មោះ កោះ កៀន. មានតួនាទីមន្ត្រីរដ្ឋបាលព្រៃឈើ( មេព្រៃ )ដែលហ៊ានយកត្រាក់ទ័រទាំង០២គ្រឿងធ្វើការឈូសឆាយដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត និងភ្នំពក អាជ្ញាធរនិងជំនាញហាក់មិនអើពើ និងមិនមានវិធានការទប់ស្កាត់ករណីខាងលើនេះសោះ។ ធ្វើឱ្យប្រជាពលរដ្ឋដាក់ការសង្ស័យថា មានការឃុបឃិតគ្នាជាប្រព័ន្ធ ពីសំណាក់ម្ចាស់ដី ជាមួយនិងអាជ្ញាធរ និងជំនាញបរិស្ថាន ការសង្ស័យរបស់ប្រជាពលរដ្ឋខាងលើនេះ ក៏ព្រោះតែការឈូសឆាយដីព្រៃនោះ នៅក្បែរស្នាក់ការរងបរិស្ថាន ជាំ ប៉ាម តែម្តង។
ប្រជាពលរដ្ឋ បានបង្ហើបទៀតថា មន្ត្រីស្នាក់ការ ជាំ ប៉ាម ដែលឈរជើងនៅកន្លែងនោះ សូម្បីតែប្រជាពលរដ្ឋ ដឹកអនុផលព្រៃឈើក៏មិនលើកលែងឱ្យដែរ។ មន្ត្រីបរិស្ថានដែលឈរជើងនៅស្នាក់ការជាំ ប៉ាម នេះគ្មានឆន្ទៈ ក្នុងការទប់ស្កាត់បទល្មើស និងការរុករានទន្ទ្រានយកដីព្រៃពីសំណាក់ជនខិលខូចនោះឡើយ បណ្តែតបណ្តោយឱ្យក្រុមជនខិលខូច កាប់បំផ្លាញព្រៃឈើ ឈូសឆាយរុករានទន្ទ្រានយកដីព្រៃ ដឹកជញ្ជូនបទល្មើព្រៃឈើបទល្មើសធនធានធម្មជាតិ រងនូវវិនាសហិនហោចជាក់ជាមិនខានឡើយប្រសិនបើគ្មានការទប់ស្កាត់ ឬចុះបង្ក្រាបនោះ។
ពាក់ព័ន្ធនិងករណីលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះដែរ លោក នួន ប្រធានស្នាក់ជាំ ប៉ាម សារព័ត៌មានយើងមិនអាចរកប្រភពណាមួយទំនាក់ទំនងបានទេ ព្រោះមិនស្គាល់លេខទូរសព្ទ។
ចំណែកលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានប្រាប់ឲ្យដឹងតាមទូរសព្ទថា ចាំឱ្យជំនាញទាក់ទងនឹងចុះទៅពិនិត្យមើល។ជុំវិញការចុះផ្សាយខាងលើនេះដែរប្រជាពលរដ្ឋនិងមន្ត្រីអត់លិឍដោយមានការស្ដាយនឹងការបាត់បង់និងស្រឡាញ់ធនធានធម្មជាតិក្នុងតំបន់ខាងលើបានធ្វើការសំណូមពរឲ្យផ្សព្វផ្សាយដើម្បីឱ្យថ្នាក់ដឹកនាំក្នុងខេត្តសៀមរាបលោកបានជ្រាបជាព័ត៌មានពីការវិនាសហិនហោចធនធានធម្មជាតិ កំពង់តែបាត់បង់នៅចំណុចដែលអង្គភាពយើងបានរៀបរាប់ខាងលើនេះក៌ដូចជាសេចក្តីរាយការណ៌មួយជូន ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តមលោកជ្រាបជាព័ត៌មានផងដែរនិងលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ជាពិសេសនោះជាសេចក្តីរាយការណ៌មួយជូនទៅក្រសួងបរិស្ថានដែលដឹកនាំដោយឯកឧត្តមសាយសំអាល់ជាប្រធានតែងតែផ្ដាំផ្ញើឲ្យមន្ត្រីថ្នាក់ក្រោមគោរពតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ បានឲ្យរក្សាការពារ សម្បត្តិធនធានធម្មជាតិ ឱ្យនៅគង់វង្ស ផងដែរ ការផ្សព្វផ្សាយខាងលើនេះនិងជ្រាបជាព័ត៌មានដល់ឯកឧត្តមហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថាឯកឧត្តមនិងចាត់កម្លាំងចុះមកបើកការស៊ើបអង្កេតក្នុងចំណុចដូចការរៀបរាប់ខាងលើនេះទាន់ពេលវេលាផងដែរ។
អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយប្រមុខរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មានពីមន្ត្រីថ្នាក់ក្រោមដើម្បីឱ្យមានភាពស្មោះត្រង់និងជាមន្ត្រីគំរូល្អដែលមានបេសកកម្មនិងកាតព្វកិច្ចចុះមកធ្វើការនិងការពាផងដែរមិនមែនមកធ្វើការរបៀបអ៊ែលៗកន្ទេលធំបន្លំដេករបៀបនេះនោះទេ។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ៕