ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

ក្បួនរថយន្តប្រភេទវ៉េអង(V1) ដឹកអុសពេញប្រៀបដឹកជញ្ជូនយកទៅភ្នំពេញសង្ស័យគ្មានច្បាប់. មានមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ និងអ្នកសារព័ត៌មានម្នាក់ជាអ្នករត់ការ សម្របសម្រួលសមត្ថកិច្ចតាមដងផ្លូវ…

ក្បួនរថយន្តប្រភេទវ៉េអង(V1) ដឹកអុសពេញប្រៀបដឹកជញ្ជូនយកទៅភ្នំពេញសង្ស័យគ្មានច្បាប់. មានមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ និងអ្នកសារព័ត៌មានម្នាក់ជាអ្នករត់ការ សម្របសម្រួលសមត្ថកិច្ចតាមដងផ្លូវ…

ផ្សាយចេញពី.ខេត្តកំពង់ស្ពឺ…….ខេត្តកំពង់ធំ៖ ក្រោយពីស្ងប់ស្ងាត់មួយរយះរឿងក្រុមឈ្មួញរកសុីដឹកផល អនុផលព្រៃឈើ ថ្មីៗនេះប្រភពព័ត៌មានបានបែកធ្លាយបណ្ដើរៗហើយ មានមេខ្លោងធំៗ ជាអ្នករត់ការ សម្របសម្រួល មន្ត្រី នៅ តាមដងផ្លូវ ដើម្បីដឹកជញ្ជូនអុសព្រៃ គ្មានច្បាប់អនុញ្ញាតិ ដែលគេស្គាល់ថាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំមួយរូប និងអ្នកសារព័ត៌មានមួយរូបទៀត ជាអ្នករត់ការចាត់ចែងក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើមួយនេះ។

បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ  មកអង្គភាពសារព័ត៌មានយើង.! ហើយក្រុមការងារ ចុះទៅដល់ទីតាំងនិងកន្លែងដែលក្រុមឈ្មួញកំពុងតែធ្វើការប្រមូលអុសឡើងលើរថយន្ត កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ នៅទីតាំង ជាក់ស្ដែង ក៏ថតផ្ដិតយករូបភាពរថយន្តប្រភេទវ៉េអង(V1) ខ្នាតធំដឹកអុស ស្ថិតនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រោយមកក្រុមការងារយើងបានធ្វើការស្រាវជ្រាវ ព័ត៌មានលំអិត មានប្រភពបែកធ្លាយមកថាមានបុគ្គលម្នាក់ ជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ រួមជាមួយបុគ្គលម្នាក់ទៀតជាអ្នកសារព័ត៌មានប្រចាំនៅតំបន់នោះជាអ្នករត់ការ និងធ្វើការសម្របសម្រួល ក្នុងការបើកផ្លូវ ដឹកជញ្ជូនផលអនុផលព្រៃឈើ ទើបការរកសុីដឹកផលអនុផលខាងលើពីសំណាក់ឈ្មួញបានដោយរលូនបែបនេះ។

ចំណែកសមត្ថកិច្ចតាមដងផ្លូវនិង ជំនាញសង្ស័យត្រូវថ្នាំសណ្តំរអស់ហើយ ទើបមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ប្រជាពលរដ្ឋលើកឡើងថា ឱ្យសមត្ថកិច្ចនិងជំនាញបង្ក្រាបមិនកើត បើសមត្ថកិច្ចនិងជំនាញ ជាប់ត្រគៀកងាកមិនរួចដោយសារតែមានបុគ្គលជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ និងបុគ្គលជាអ្នកសារព័ត៌មានមួយចំនួនតូចបានរត់ការ ឱ្យថៅកែ ទិញអុសនោះទៅហើយនឹង។ ទង្វើរខាងលើរបស់មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តនិងអ្នកសារព័ត៌មានមួយចំនួនធ្វើ សរបញ្ជាក់ឱ្យឃើញថា កំពុងតែកាងឱ្យមេឈ្មួញពេញទំហឹងហើយ។

ប្រជាពលរដ្ឋធ្វើការសំណូមពរទៅសមត្ថកិច្ចនិងក្រសួងពាក់ព័ន្ធទាំងអស់មេត្តាជួយអន្តរាគមន៍ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើចម្រុះគ្រប់ប្រភេទយកទៅលក់បន្តឱ្យថៅកែរថយន្តវ៉េអង(V1)  បុគ្គលទាំងអស់នោះបានដាក់ពង្រាយ មេការរបស់ខ្លួនហើយនៅប្រចាំការគ្រប់ភូមិ ដើម្បី បញ្ចុះបញ្ចូលនៅតាមភូមិនិមួយៗ ក្នុងឃុំពពក ទៅកាប់ឈើព្រៃទាំងនោះយកមកលក់ឲ្យខ្លួន ស្ទើរតែរលាយអស់ហើយ។បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ថៅកែរថយន្តវ៉េអង(V1) ដែលធ្វើសកម្មភាពដឹកជញ្ជូនអុសព្រៃខាងលើនេះឈ្មោះ ជា .មានទួនាទីជាមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ ដែលធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នុងឃុំពពកមិនមែនមានតែមួយកន្លែងនោះទេគឺឈរជើងទិញជាច្រើនកន្លែងនៅក្នុងខេត្តកំពង់ធំ បានឲ្យប្រជាពលរដ្ឋចូលទៅកាប់ព្រៃឈើចម្រុះយកមកលក់ឲ្យខ្លួនស្ទើរតែគ្រប់ស្រុកទៅហើយ។ ប្រជាពលរដ្ឋអះអាង ថា បើសមត្ថកិច្ច នៅតាមដងផ្លូវ និងជំនាញពាក់ព័ន្ធ មិនធ្វើការទប់ស្កាត់នោះទេ មុខតែ អស់រលាយហិនហោចជាក់ជាមិនខានឡើយ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ក្រុមការងារ អ្នកសារព័ត៌មានយើង ក៏បានសុំសម្ភាសន៍ទៅ លោក សាយ សុខា ជាមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តកំពង់ធំ តាមប្រព័ន្ធ តេឡេក្រាម ដើម្បីសុំការបំភ្លឺពីលោកពាក់ព័ន្ធករណី ដែលប្រជាពលរដ្ឋលើកឡើងខាងលើដែរ ប៉ុន្តែលោក សាយ សុខា បានចូលមើលតេឡេក្រាមហើយ មិនឆ្លើយតបទាល់តែសោះ។

គួររំលឹកផងដែរ រូបភាពរថយន្តវេអង(V1) ខ្នាតធំ ដឹកអុស រូបភាពនេះ គឺក្រុមការងារ អង្គភាពយើង បានចុះទៅ ដល់ទីតាំង ថតផ្ដិតយករូបភាព ជាក់ស្ដែងកន្លងទៅថ្មីៗ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ  រថយន្តខ្នាតធំដឹកអុស ស្វាយចន្ទីពីលើ ដាក់អុសឈើព្រៃពីខាងក្រោម។

ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ធំស្នើសុំដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើការឃាត់ខ្លួនយកមក ផ្ដន្ទាទោសតាមផ្លូវច្បាប់ ស្តីពីរដ្ឋបាលព្រៃឈើ ទៅលើ មេឈ្មួញ ដឹកជញ្ជូនអុស តាមរថយន្តវ៉េអងផងទាន!។

អង្គភាពសារព័ត៌មានយើងខ្ញុំធ្វើការផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនាជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត អង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងម៉ោងធ្វើការ សូមអរគុណ៕

Filed in: សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!