ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងដកហូតថ្នាំញៀន០៨កញ្ចាប់..

កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងដកហូតថ្នាំញៀន០៨កញ្ចាប់..

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកសំរោងទង ធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធរក្សាទុកគ្រឿងញៀន ខណៈដែលកម្លាំងជំនាញចុះល្បាតតាមមូលដ្ឋាន ហើយប្រទះឃើញដោយមានការសង្ស័យក៏ឃាត់សួរនាំទើបដឹងថាជនសង្ស័យកំពុងចរាចរណ៍គ្រឿងញៀននិងបានដករហូតគ្រឿងញៀន០៨កញ្ចាប់។

ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នៅវេលាម៉ោង១៣នឹង៣០នាទី នៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យគឺកំលាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានធ្វើការល្បាតតាមមូលដ្ឋាន លុះដល់ចំណុចភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើបាន។

លោកអធិការបានបន្តទៀតថា មុខសញ្ញារក្សាទុកនៅសារធាតុញៀនខុសច្បាប់.
១.ឈ្មោះ កែវ គីនីន ហៅ អ៊ុយ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិ ត្រពាំងវែង ឃុំ ត្រពាំងគង ស្រុក សំរោងទង
២.ឈ្មោះ ចេង រៀម ភេទប្រុស អាយុ២៣ឆ្នាំ រស់នូវភូមិ ត្រពាំងវែង ឃុំ ត្រពាំងវែង ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ នៅចំណុចត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងដកហូតគ្រឿងញៀនបានចំនួន០៦កញ្ចប់តូច។

លោកអធិការបានបន្តទៀតថា ក្រោយមកកម្លាំងជំនាញបានសួរនាំជនសង្ស័យខាងលើបានឆ្លើយសារភាពថាគ្រឿងញៀនខ្លួនបានទិញពីឈ្មោះ ណែត ពុធ ក្រោយមកកម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនឈ្មោះ ណែត ពុត
ភេទប្រុសអាយុ២៤ឆ្នាំ រស់នូវភូមិត្រពាំងវែង ឃុំ ត្រពាំងគងស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ដកហូតថ្នាំងញៀនបានចំនួន០២កញ្ចាប់និងទូរសព្ទ០១គ្រឿង។

សរុបជនសង្ស័យចំនួន០៣នាក់នឹងថ្នាំញៀនចំនួន០៨កញ្ចប់តូចនិងទូរសព្ទ០១គ្រឿង បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងធ្វើការសួរនាំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!