ខេត្តបន្ទាយមានជ័យ៖ ក្រសួងបរិស្ថាន តម្រូវឲ្យក្រុមហ៊ុន Phoenix Industrial Co.LTD ដែលស្ថិតនៅ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបានបង្កឲ្យមានបញ្ហាបំពុលទឹកក្នុងស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋតាមដងស្ទឹងសង្កែ។ក្នុងនោះផងដែរ ក្រសួងបរិស្ថាន តម្រូវឲ្យក្រុមហ៊ុនមួយនេះ ប្ដូរទីតាំងរោងចក្រចេញពីតំបន់ដងស្ទឹងសង្កែ រយៈចម្ងាយ១០គីឡូម៉ែត្រយ៉ាងតិចពីប្រភពទឹកស្ទឹងសង្កែ ។
ម្យ៉ាងទៀតក្រសួងក៏បានពិន័យទៅលើក្រុមហ៊ុនមួយនេះ លើផលប៉ះពាល់ទៅលើបរិស្ថានដូចជា ( ការនេសាទ និងទិន្នផលនេសាទ និងការផ្គត់ផ្គង់ទឹកស្អាត ) ជាចំនួនទឹកប្រាក់ 93.560ដុល្លា ( ប្រាំបួនម៉ឺន បីពាន់ ប្រាំរយ ហុកសិប ដុល្លា ) ។
ការប៉ះពាល់ដោយប្រយោល ទៅលើបរិស្ថាន ( ការបំពុលទឹកស្ទឹង.ស្ទឹងសង្កែ និងសុខភាពសាធារណៈ ) ជាចំនួនទឹកប្រាក់ 375.000ដុល្លា ( សាមសិប ប្រើពីម៉ឺន ប្រាំពាន់ដុល្លារសហរដ្ឋអាមេរិក )។ក្រុមហ៊ុនខាងលើបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនរាប់រយគ្រួសារដែលប្រើប្រាស់ទឹកដងស្ទឹងសង្កែមួយនេះ មិនតែប៉ុណ្ណោះក្រុមហ៊ុនមួយនេះធ្វើឱ្យទឹកកក្វក់ ឡើងព័ណខ្មៅ និងមានមច្ឆាងាប់ជាហូរហែល ទើបក្រសួងបរិស្ថានចាត់វិធានការមួយនេះតែម្តង កុំតែទប់ស្កាត់ទាន់ពេលម្លេះ ធ្វើឱ្យប៉ះពាល់សុខភាព ក្មេងតូចៗ និងចាស់ជរាប៉ុន្មាននាក់នោះទេ!។
ប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ក្រសួងបរិស្ថានខាងលើនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានលេខ.២៥.៥៧.ស.ណ.ប.ស្ថ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ ក្រសួងបរិស្ថានសម្រេចដាក់ចេញនូវវិបានការចំពោះក្រុមហ៊ុន Pugenix ladustrial Co., ltd. ដូចខាងក្រោម ៖ ១តម្រូវឱ្យក្រុមហ៊ុនប្តូរទីតាំងរោងចក្រចេញពីតំបន់នេះ ទៅតំបន់ផ្សេងស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ។ ២តម្រូវឱ្យក្រុមហ៊ុនផ្ដល់សំណងផលប៉ះពាល់បរិស្ថាន ៖ (ការនេសាទនិងទិន្នផលនេសាទ ការផ្គត់ផ្គង់ទឹកស្អាត) ចំនួន ៥៣,aa០ (ប្រាំបួន ម៉ឺនបីពាន់ប្រាំរយហុកសិប ) ដុល្លារអាមេរិក
– ដោយប្រយោល (ការបំពុលទឹកស្ទឹងស្ទឹងសង្កែ សុខភាពសាធារណៈ) ចំនួន ៣៧៥,០០០ (សាមសិបប្រាំពីរម៉ឺនប្រាំពាន់) ដុល្លាអាមេរិក
ក្រុមហ៊ុនត្រូវមកបង់ប្រាក់សំណងផលប៉ះពាល់ខាងលើទៅកាន់គណនីយនៃគណៈកម្មាធិកា មូលនិធិស្ថាននិងសង្គម(គ.ម.ស) ឱ្យបានយល់មុខ រជ្ទ័យolspagicusamnarm៣ពិន័យអន្តរការណ៍ករណីមិនរាងចាល ចំនួន ១៥០.០០០.០០០ (មួយរយហាសិបលាន) រៀល លើបទល្មើសដូចខាងក្រោម!
– ចំនួន ៣០,០០០,០០០ (សាមសិបលាន) រៀល ករណីបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែ និងត្រីពុលងាប់
+ ចំនួន ៣០.០០០.០០០ (សាមសិបលាន) រៀល ករណីមានចេតនាធ្វើឱ្យលេចធ្លាយ ឬមាន ចេតនាបញ្ចេញសំណល់រាវដោយមិនឆ្លងកាត់ការសតបង្កឱ្យមានការបំពុល – ចំនួន៣០.០០០.០០០ (សាមសិបលាន) រៀល ករណីមិនបានអនុវត្តតាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន
+ ចំនួន ៣០.០០០.០០០ (សាមសិបលាន) រៀល កណីមិនបានបូមសំណល់រាវពីស្រះស្តុក ទៅធ្វើការសម្អាតឱ្យអស់តាមការតម្រូវរបស់ក្រសួងបរិស្ថាន បង្កឱ្យមានការលេចធ្លាយសំណល់កែវ នេះចូលស្ទឹងសង្កែចំនួន ៣០.០០០.០០០ (សាមសិបលាន) រៀល ករណីដំណើការអាជីវកម្មដោយពុំទាន់មានការ ឯកភាពលើរបាយការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ក្រុមហ៊ុនត្រូវមកបង់ប្រាក់ពិន័យខាងលើនៅ ច្រកចេញចូលតែមួយ នៃក្រសួងបរិស្ថាន ឱ្យបាន រួចរាល់មុន ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។
៤. តម្រូវឱ្យក្រុមហ៊ុនធ្វើការស្ដារបរិស្ថានឡើងវិញនៅក្នុង និងជុំវិញទីតាំងរោងចក្រឱ្យបានរួចរាល់មុន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាកំហិត។
៥. ករណីក្រុមហ៊ុនប្រព្រឹត្តល្មើសនឹងចំណុចណាមួយខាងលើ ក្រសួងបរិស្ថាននឹងចាត់វិធានការតាម ផ្លូវតុលាការ ជាធរមាន៕