ខេត្តកំពង់ស្ពឺ៖ កូនឈើកម្រប្រភេទក្រញូង បេង នាងនួន ប្រមាណ១០១៣ដើម បានដាក់ដាំនៅក្នុងវត្តព្រៃជុំក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឋិត អ៊ុក កោសា សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យនិងលោកជំទាវ ជា ម៉ាលីន មហាឧបាសិកាសាសនុបត្ថម្ភ ឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយកនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពាជាតិ និងឧត្តមសេនីយត្រី អ៊ុក ហង្សមេត្តា នាយករងការិយាល័យអភិវឌ្ឍន៍កងទ័ពជឿងគោគ។
ការអញ្ជើញដាំកូនឈើ៣០០០ដើមក្នុងគំរោង៣១វត្ត វត្តព្រៃជុំគឺជាវត្តទី២ដែលក្រុមគ្រួសាររបស់ឯកឧត្តម បណ្ឌិត អ៊ុក កោសា ឯកឧត្តម លោកជំទាវ ព្រះសង្ឃពុទ្ធបរិស័ទ ប្រារព្ធពិធីដាំកូនឈើក្នងបរិវេនវត្តព្រៃជុំ នៅឃុំយុទ្ធសាមគ្គឺ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។កូនឈើដែលឯកឧត្តម បណ្ឌិត អ៊ុក កោសា និងលោកជំទាវ ព្រមទាំងអ្នកអមដំណើរបានដាំ មានចំនួន១០១៣ដើម ជាប្រភេទកូនឈើដែលកម្រដូចជាប្រភេទកូនឈើក្រញូង បេង នាងនួន ការដាំកូនឈើចំនួន៣១វត្ត មកដល់ពេលនេះគឺដាំបានចំនួន២វត្ត ១.វត្តបន្ទាយខ្មែរ ស្តិតនៅឃុំជើងរាស់ ដោយឡែកវត្តព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺជាវត្តទី២ដែលបានដាំកូនឈើសរុបចំនួន១០១៣ដើម។
ក្នុងឨកាស់នោះផងដែរឯ.ឧត្តមបានប្រកាស់យ៉ាងពេញទំហឺងគាំទ្រចំពោះឯ.ឧកិត្តិទេសាភិបាលបណ្ឌិតហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
សកម្មភាពដែលបានប្រារព្ធពិធីរបស់ឯកឧត្តមនេះ គឺជាចលនាបំផុសការដំាដើមឈើផងនិងជាការបង្ហាញដល់ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តក៏ដូចជាការបង្ហាញជូនដល់ប្រជាជនទូទាំងស្រុក ហើយក៏ជាវប្បធម៌ដ៏ល្អប្រពៃសម្រាប់ដើរតាមលំអាននៃរុក្ខទិវា ជាប្រពៃណីដ៏ផូរផង់ឧត្តុង្គ ឧត្តម របស់ប្រទេសជាតិយើងផង។កូនឈើដែលបានដាំទាំងអស់នេះគឺដើម្បីរក្សាទុកជាសម្បត្តិសាធារណ:និងជាគុណប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយប្រើប្រាស់តរៀងទៅ៕