ទាន់ហេតុការណ៍
តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ

លោកស្រី ផន ស៊ុន បានទទួលស្គាល់ថា ការរស់នៅរបស់គាត់លើដីចំណីផ្លូវនេះ គឺមិនស្របច្បាប់ទេ..!!

លោកស្រី ផន ស៊ុន បានទទួលស្គាល់ថា ការរស់នៅរបស់គាត់លើដីចំណីផ្លូវនេះ គឺមិនស្របច្បាប់ទេ..!!

ផ្សាយចេញពី.ខេត្តកំពង់ស្ពឺ.ដោយគេហទំព័រ.ស៊ីអិនធី.ហតញូយ៍..

ភ្នំពេញ÷ «ប្រជាពលរដ្ឋជាច្រើននាក់បន្ថែមទៀត រីករាយទទួលយកគោលនយោបាយរបស់អាជ្ញាធរ ហើយស្មគ្រចិត្តរុះរើផ្ទះ ទៅកាន់ទីតាំងថ្មីដែលស្របច្បាប់» នេះជាការលើកឡើងរបស់លោកស្រី ផន ស៊ុម ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី14 ខែសីហា ឆ្នាំ2023 នេះ នៅក្នុងលំនៅឋានក្នុងតំបន់សំណង់មិនរៀបរយ ផ្លូវ151 (ផ្លូវភ្នំបាសិត) ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ លោកស្រី ទទួលស្គាល់ថា ការរស់នៅរបស់គាត់លើដីចំណីផ្លូវនេះ គឺមិនស្របច្បាប់ទេ និងជួបបញ្ហាជាច្រើន ដូចជា ខ្វះអនាម័យ ទឹកបឹងស្អុយ បរិស្ថានមិនស្អាត និងប្រឈមខ្លាំងគ្រោះថ្នាក់ចរាចរណ៍ ពិសេសកូនចៅតូចៗលេងលើចិញ្ចើមផ្លូវតែម្តង។


លោកស្រី និងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត រីករាយទទួលយកគោលនយោបាយដោះស្រាយរបស់សាលារាជធានីភ្នំពេញ ដែលបានផ្តល់ដី 01ឡូតិ ទំហំ 4.5mx18m ផ្ទះ 01ខ្នង ថវិកាមួយចំនួនធំ ផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ (ប្លង់រឹង) ជួយតភ្ជាប់បណ្តាញទឹកស្អាត-អគ្គិសនីឥតគិតថ្លៃ និងគ្រោងធ្វើផ្លូវបេតុង បំពាក់អំពូលសូឡាក្នុងពេលឆាប់ៗនេះ។ ទីតាំងដីឡូតិថ្មីនេះ នៅជិតទីតាំងចាស់ នៅលើផ្លូវតែមួយ គឺដូចជាការអភិវឌ្ឍនៅនឹងកន្លែងដែរ។

ជំនួសមុខប្រជាពលរដ្ឋផ្លូវ 151 សូមថ្លែងអំណរគុណឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលជួយឧបត្ថម្ភគាំទ្រដល់ពួកគាត់។

លោកស្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត សូមចូលរួមទទួលយកគោលនយោបាយដោះស្រាយដ៏ល្អនេះ ដើម្បីការរស់នៅមានភាពប្រសើរជាងបច្ចុប្បន្ននៅទីតាំងចាស់។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!