ខេត្តសៀមរាប៖ ដោយសារតែអំណាចទឹកលុយអាចធ្វើឲ្យមនុស្សយើងផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺផ្ដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ករណីនេះសូមឯកឧត្តម ទេសរដ្ឋមន្ត្រី ឱមយិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរ បើកការស៊ើបអង្កេត ឱ្យបានស៊ីជម្រៅ តើមានអាជ្ញាធរ ឬមន្ត្រីជំនាញណាខ្លះ នៅពីក្រោយខ្នងក្នុងការបើកភ្លើងខៀវឲ្យលោក អ៊ុំគឹម ឡុងស្រូរ ដាក់គ្រឿងចក្រឈូសឆាយរុករាងទន្រ្ទានយកដីគម្របព្រៃឈើដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនហិកតា ធ្វើជាសម្បត្តិផ្ទាល់ខ្លួន យ៉ាងអាណាធិបតេយ្យ ខណៈលោក អ៊ុំគឹម ឡុងស្រូរ ថាមានលិខិតកាន់កាប់. ព័ត៌មានមិនមែនជាវត្ថុតាងនោះទេ.? តែវាជាតម្រុយ អាចឈាន ទៅរកវត្ថុតាម។
ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិគកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ថា ម្ចាស់គ្រឿងចក្រដែលយកមកឈូសឆាយដីគម្របព្រៃឈើនោះមានឈ្មោះ អ៊ុំគឹម ឡុងស្រូរ ល្បីល្បាញយូរឆ្នាំមកហើយខាងធ្វើសកម្មភាពឈូកឆាយរុករាងទន្ទ្រានដីព្រៃរបស់រដ្ឋទាំងកណ្ដាលថ្ងៃតែម្ដង ដោយដាក់គ្រឿងចក្រអេស្កាម៉ូទ័រ(ហៅអាអិច)ចំនួន០២ គ្រឿង ដោយគ្មានញញើតច្បាប់បន្តិចទាល់តែសោះ សង្ស័យមានការឃុបឃិតគ្នា ជាប្រព័ន្។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ភូមិ គកោះ ឃុំល្វែងឬស្សី ជាមួយគ្នាបាននិយាយស្ទើរតែគ្រប់មាត់ទៅហើយ ល្បីថាឈ្មោះនេះមិនចេះខ្លាចអ្វីទាំងអស់ នៅក្នុងការបំភ្លេចបំផ្លាញដី គម្របព្រៃឈើ របស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ប្រមុខដឹកនាំលោកបានមានអនុសាសន៍ហើយថា ខ្លាចតែអស់លោកមិនធ្វើបើសិនជាអស់លោកធ្វើទោះបីតែនៅទីកន្លែងណាក៏ធ្វើបានដែរ បងប្អូនប្រជាពលរដ្ឋលាន់មាត់គ្រប់គ្នា និងឈ្មោះ អ៊ំគឹមស្រូ ដែលជាមេខ្លោងបំផ្លាញ កម្របព្រៃឈើ ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ អង្គភាពយើង បានខលតាមលេខទូរសព្ទ ទៅលោក អ៊ុំគឹម ឡុង ស្រូរ ដើម្បី សុំការបំភ្លឺ ពីលោក ករណីឈូសឆាយដី គម្របព្រៃឈើ របស់រដ្ឋ លោកក៏បានឆ្លើយបំភ្លឺមកអង្គភាពយើង ថា លោកឈូសឆាយ ដីរបស់លោក ដែលមានលិខិតកាន់កាប់បណ្ដោះអាសន្ន ប៉ុន្តែលោក ពុំបានសុំច្បាប់ ឈូសឆាយនោះទេ ក្រុមការងារ យើងបានសុំ ឱ្យ លោកមាន លិខិតកាន់កាប់ បណ្ដោះអាសន្ន សូមឱ្យលោកបង្ហាញ ប៉ុន្តែលោកមិនបង្ហាញទាល់តែសោះ។ ជាចុងក្រោយ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជាក្រែង ខេត្តសៀមរាប។
ពាក់ព័ន្ធនឹងលោក អ៊ុំគឹម ឡុងស្រូរ ឈូសឆាយដីគម្របព្រៃឈើនេះលោក យុន ប្រុស មេឃុំល្វែងឬស្សី បានឲ្យដឹងថាកន្លងមកលោក អ៊ុំគីម ឡុងស្រូរ បានមកសុំគាត់ឈូសឆាយធ្វើផ្លូវចូលទៅស្រែ គាត់ថាបើឈួសធ្វើផ្លូវអាចធ្វើបាន ក៏ប៉ុន្តែបើប៉ះចំដីគម្របព្រៃឈើគឺមិនអនុញ្ញាតទេ លោកបានបន្តទៀតថាក្រោយមកក៏ទទួលព័ត៌មានថាលោក អ៊ុំគីម ឡុងស្រួរ ទៅឈូសឆាយព្រៃ គាត់ក៏ឱ្យក្រុមប្រឹក្សាឃុំចុះទៅពិនិត្យមើលឃើញថាពិតជាមានការឈូសឆាយព្រៃមែន។
ចំណែកលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែងបានឲ្យដឹងថា លោកជាប់រវល់មិនទាន់បានសួរនាំ ឱ្យសួរទៅខាងអាជ្ញាធរឃុំ ខណៈរឿងនេះអាជ្ញាធរឃុំថាផុតពីដៃគាត់ហើយ។ ក្រោយពីឃើញក្រុមការងារចុះពិនិត្យទីតាំង ដី រួចមក គេក៏សង្កេតឃើញ លោក អ៊ឹមឡុងកំស្រូ នៅតែធ្វើសកម្មភាព ដិតបំផ្លាញ ដីព្រៃដែលឈូសឆាយកន្លងទៅ។
ដោយឡែកលោក សូរ ផល្លា មន្ត្រីរដ្ឋបាលព្រៃឈើ បានឱ្យដឹងតថាពាក់ព័ន្ធការឈួសឆាយដីព្រៃនេះជំនាញកំពុងកសាងសំណុំរឿង លោកបន្តទៀតថាប្រសិនបើមានការឈូសឆាយទៀតនោះគឺលួចទៅធ្វើជំនាញមិនបានដឹងទេ។
ជាចុងក្រោយ ប្រជាពលរដ្ឋ ស្នើសុំ ដល់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត មេត្តាចាត់វិធានការ ជាពិសេស លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប ដាក់ កម្លាំង អធិការកិច្ចចុះ ស្រាវជ្រាវ ត្រួតពិនិត្យ លើទីតាំងដី មួយកន្លែង ស្ថិតនៅក្នុង ភូមិកកោះ ឃុំល្វែងឫស្សី ស្រុកជាក្រែង ដើម្បីដកហូត ដីនោះយកមកទុកជាសម្បត្តិរដ្ឋវិញ៕